កម្ពុជា​នៅសល់​ពេល១៨ខែ​ ​មុន​ពេល​ ​EU​ ​សម្រេច​ដក​ ​EBA​ ​ឬ​អត់​?​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ក្រ​សួង​ពាណិជ្​មក​ម្ម​កម្ពុជា​បាន​អះអាង​ថា​ ​សហភាព​អឺរ៉ុប​ត្រូវការ​រយៈពេល១៨ខែ​ ​ដើម្បី​ដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្ដោះអាសន្ន​ ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​(​EBA​)​ ​ខណៈ​កម្ពុជា​ ​បាន​ត្រៀមលក្ខណៈ​ទទួលយក​រួចជាស្រេច​ហើយ​នោះ​។​

​បន្ទាប់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី១២​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្ដោះអាសន្ន​ ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើកមុខ​ទំនិញ​មក​លើ​កម្ពុជា​នោះ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​យប់​ថ្ងៃ​ដដែល​ដោយ​បញ្ជាក់​ថា​ ​សហភាព​អឺរ៉ុប​មិនបាន​ចាប់ផ្តើម​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ភ្លាម​ៗ​ ​ឬ​ជា​ស្វ័យប្រវត្តិ​នោះ​ឡើយ​ ​តែ​ជា​ពេលវេលា​ដែល​ចាប់ផ្តើម​បើក​នីតិវិធី​ ​ពិគ្រោះ​យោបល់​ជា​ផ្លូវការ​តែប៉ុណ្ណោះ​ ​ដែល​ប្រការ​នេះ​ ​EU​ ​ត្រូវការ​ពេលវេលា​ចំនួន១៨ខែ​ទៀត​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា​ ​រយៈពេល​គិត​ចាប់ពី​ការ​ចាប់ផ្តើម​ ​រហូតដល់​ការ​ចូលជាធរមាន​ ​នៃ​សេចក្តី​សម្រេច​ចុងក្រោយ​ណាមួយ​នោះ​ ​គឺ​មាន​រយៈពេល១៨ខែ​ ​គិត​ចាប់ពី​ថ្ងៃទី១២​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​តទៅ​។​ ​រយៈពេល​ដំណើរការ​នេះ​ ​នឹង​ត្រូវ​បាន​កំណត់​ជា​ ​២ដំណាក់កាល​។​ ​ដំណាក់កាល​ទី១​ ​មាន​រយៈពេល៦ខែ​ ​ជា​ដំណាក់កាល​ដំបូង​ ​ដែល​គណៈកម្មការ​អឺរ៉ុប​បន្ត​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​ស្វែងយល់​បន្ថែម​ពី​វឌ្ឍនភាព​ ​នៃ​ការអនុវត្ត​កាតព្វកិច្ច​ក្នុង​បទ​បញ្ញតិ្ត​លេខ​ ​៩៧៨​/​២០១២​។​ ​

​ដំណាក់កាល​ទី២មាន​រយៈពេល៦ខែ​ ​គណៈកម្មការ​អឺរ៉ុប​ពិនិត្យ​និង​ឃើញថា​ ​កម្ពុជា​បាន​បង្ហាញ​ ​ពី​វឌ្ឍនភាព​នៃ​ការងារ​ទាក់ទង​ ​នឹង​ការ​ព្រួយបារម្ភ​របស់​សហភាព​អឺរ៉ុប​នោះ​ ​ហើយ​គណៈកម្មការ​អឺរ៉ុប​យល់ថា​ ​របាយការណ៍​នោះ​ពិតជា​មាន​វឌ្ឍនភាព​គ្រប់គ្រាន់​ ​នោះ​គណៈកម្មាធិការ​ ​នឹង​ទម្លាក់​ចោល​នូវ​ចេតនា​ព្យួរ​ជា​បណ្តោះអាសន្ន​ ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​ហើយ​ចេញ​សេចក្តី​សម្រេចចិត្ត​បញ្ចប់​នីតិវិធី​នៅពេល​នោះ​តែម្តង​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា​ ​ក្នុងករណី​ដែល​គណៈកម្មការ​អឺរ៉ុប​មិន​ពេញចិត្ត​នឹង​វឌ្ឍនភាព​ដែល​កម្ពុជា​បាន​បង្ហាញ​នោះ​ ​ក្រុមការងារ​របស់​គណៈកម្មការ​អឺរ៉ុប​នឹង​ប្រើប្រាស់​រយៈពេល៦ខែ​នេះ​ ​ដើម្បី​រៀបចំ​របាយការណ៍​អម​ជាមួយ​អនុសាសន៍​របស់​ខ្លួន​ ​សម្រាប់​ជូន​ទៅ​គណៈកម្មការ​អឺរ៉ុប​ទាំងអស់​ ​និង​ប្រធាន​គណៈកម្មការ​ ​ដើម្បី​ពិនិត្យ​និង​សម្រេច​ថា​ ​តើ​ត្រូវ​ព្យួរ​ជា​ណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ​ឬ​យ៉ាងណា​?​។​ ​ប្រសិនបើ​គណៈកម្មការ​ទាំងអស់​សម្រេច​ថា​ ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ​នោះ​គឺ​ត្រូវការ​រយៈពេល៦ខែ​ទៀត​ ​ទើប​សេចក្តី​សម្រេច​ចុងក្រោយ​ចូលជាធរមាន​។​

​ទំនិញ​កម្ពុជា​ដែល​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​ ​មាន​ដូចជា​ ​សម្លៀកបំពាក់​គ្រប់​ប្រភេទ​ ​ស្រោម​ ​និង​ស្បែកជើង​ ​អង្ករ​ ​គ្រាប់​ធុញ្​ញ​ជាតិ​ ​វត្ថុ​ធ្វើ​ពី​ស្បែក​ ​ឆ័ត្រ​ ​កៅស៊ូ​ ​និង​ទោចក្រយាន​ជាដើម​។​ ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​កាន់​សហភាព​អឺរ៉ុប​ ​មាន​ទំហំ​ទឹកប្រាក់​ជាង៦ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here