Hattha top Banner

អត្រាប្រាក់កម្ចីទិញផ្ទះនៅអាមេរិក កើនឡើងដល់៧,៣១%ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពល២៣ឆ្នាំ

0

តែម សុខុម

វ៉ាស៊ីនតោន: អត្រាការប្រាក់កម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិក ក្នុងសប្ដាហ៍នេះបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត២៣ឆ្នាំមកនេះ ខណៈសម្ពាធអតិផរណានៅតែបន្តកើតមាន។

យោងតាមទិន្នន័យពីសាជីវកម្មកម្ចីលំនៅឋានសហព័ន្ធ Freddie Mac ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា បង្ហាញថា អត្រាការប្រាក់កម្ចីទិញផ្ទះក្នុងអត្រាថេររយៈពេល៣០ជាមធ្យមស្ថិតក្នុងរង្វង់៧,៣១% ដោយបានកើនឡើងពី៧,១៩%កាលពីសប្ដាហ៍មុន។ កាលពីមួយឆ្នាំមុន អត្រាការប្រាក់ថេររយៈពេល៣០ឆ្នាំស្ថិតក្នុងរង្វង់៦,៧០%។

អត្រាការកម្ចីទិញផ្ទះជាមធ្យមគឺផ្អែកលើការដាក់ពាក្យស្នើកម្ចីទិញផ្ទះដែលសាជីវកម្ម Freddie Mac ទទួលបានពីស្ថាប័នផ្តល់ប្រាក់កម្ចីរាប់ពាន់នាក់នៅទូទាំងសហរដ្ឋអាមេរិក។ ការស្ទង់មតិនេះរួមបញ្ចូលតែអ្នកខ្ចីដែលបង់ប្រាក់ដើមមុន២០% និងដែលមានប្រវត្តិខ្ចីល្អប៉ុណ្ណោះ។

អត្រាការប្រាក់កម្ចីទិញផ្ទះបានកើនឡើងខ្លាំង អំឡុងយុទ្ធនាការទប់អតិផរណាជាប្រវត្តិសាស្ត្ររបស់ធនាគារកណ្ដាលអាមេរិក (Federal Reserve) ហើយខណៈសម្រេចបានវឌ្ឍនភាពជាច្រើនចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ ជាពេលដែលអតិផរណាហក់ឡើងដល់៩,១% ក្រុមមន្ត្រីធនាគារកណ្ដាលអាមេរិក និយាយថា ការដំឡើងអត្រាការប្រាក់អាចនៅមានទៀត។

សន្ទស្សន៍ចំណាយផ្ទាល់ខ្លួន (Personal Consumption Expenditures Index) ជារង្វាស់អតិផរណាដែលធនាគារកណ្ដាលអាមេរិក ចូលចិត្តប្រើ ស្ថិតក្នុងរង្វង់៤,២%នាពេលបច្ចុប្បន្នដែលច្រើនជាងទ្វេដងបើធៀបនឹងគោលដៅ២%របស់ធនាគារកណ្ដាលអាមេរិក៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here