ក្រុមហ៊ុនវៀតណាមវិនិយោគរោងចក្រកែច្នៃសំណាត់ខ្សែភ្លើងនៅខេត្តព្រះសីហនុ

0

ដោយវុត្ថា
ព្រះសីហនុ៖ ក្រុមហ៊ុនCAPYUREAL IMPORT & EXPORT CO.,LTD. របស់ប្រទេសវៀតណាមបានសម្រេចចិត្ត រោងចក្រកែច្នៃខ្សែភ្លើងគ្រប់ប្រភេទ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីនាំចេញទៅកាន់ក្រៅស្រុក ដើម្បីនាំចេញទៅក្រៅស្រុក។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពី សំណើគម្រោងវិនិយោគរបស់ក្រុមហ៊ុនកាលពី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក តំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនបង្កើតរោងចក្រកែឆ្នៃខ្សែភ្លើងគ្រប់ប្រភេទ សម្រាប់ធ្វើការប្រើប្រាស់ក្នុងស្រុក និងធ្វើការនាំចេញ នៅលើផ្ទៃដីចំនួន៣ហិកតា ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

គម្រោងវិនិយោគរោងចក្រកែច្នៃខ្សែភ្លើងគ្រប់ប្រភេទក្នុងស្រុក សម្រាប់ធ្វការនាំចេញក្នុងទឹកប្រាក់ចំនួន៦៧៨.០០០ដុល្លារអាម៉េរិក និងទុនចុះបញ្ជី៥០ម៉ឺនដុល្លារអាម៉េរិក ដែលជាភាគហ៊ុនរបស់ប្រទេសវៀតណាម។

លោកយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា រដ្ឋបាលខេត្តស្វាគមន៍ អ្នកវិនិយោគមកពីបណ្ដលប្រទេសនានា ដែលចង់មកធ្វើវិនិយោគ រកស៊ីនៅខេត្តព្រះសីហនុ ក៏ប៉ុន្តែមន្ត្រីជំនាញត្រូវតែសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ចំពោះប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់វិនិយោគ ព្រោះការវិនិយោគ វាអាចមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវធ្វើយ៉ាងណាឱ្យផលប៉ះពាល់ក្នុងកម្រិតតិចបំផុត។

លោកបន្តថា “ការបង្កើតរោងចក្រ សហគ្រាសត្រូវការកម្លាំងពលកម្ម ហើយប្រជាពលរដ្ឋនៅជុំវិញរោងចក្រ ជាកម្លាំងពលកម្មមួយមិនអាចខ្វះបាន ប្រជាពលរដ្ឋមានការងារធ្វើបង្កើនជីវភាពគ្រួសារ និងសង្គមសេដ្ឋកិច្ច”។

លោកបន្តថា “ដោយខេត្តព្រះសីហនុមានសក្តានុពល ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ និងមានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា ក្នុងការដឹកជញ្ជូនផលិ​តផលទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់ និងសកលលោក ទើបខេត្តបានទាក់ទាញគំរោងវិនិយោគជាច្រើននៅទីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here