ភ្នំពេញ៖ ខ្មែរញញឹមជាមួយកែវភ្នែក ស្នាមញញឹមនេះ បានដក់ជាប់លើផ្ទៃមុខខ្មែរពីធម្មជាតិ ហើយវប្បធម៌ ប្រវត្តិសាស្ត្រកាលពី ១០០ឆ្នាំមុនបានកត់ត្រា និងចាប់ផ្តើមនូវសម្បត្តិមរតករស់ មិនអាចកាត់ថ្លៃបាននេះ។

ជាអ្នកសិក្សាស្រាវជ្រាវពីវប្បធម៌ អរិយធ៌ម ប្រវត្តិសាស្ត្រកម្ពុជាជាច្រើន លោកសាស្ត្រាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ បានលើកឡើងពីប្រវត្តិសាស្ត្រ និងតម្លៃនៃស្នាមញញឹមរបស់ខ្មែរកាលពីចុងសប្តាហ៍មុនថា អ្នកប្រាជ្ញាបារាំងបានចាប់ផ្តើមហៅ «កម្ពុជា ជាទឹកដីនៃស្នាមញញឹម» កាលពី១០០ឆ្នាំមុន។ បន្ទាប់ពីអ្នកប្រាជ្ញារូបនោះ មកសិក្សាស្រាវជ្រាវពីវប្បធ៌ម ចម្លាក់យើង ដោយបានរកឃើញស្នាមញញឹមនៃអប្សរា និងស្នាមញញឹមរបស់ព្រះពោធិសាត់ នៃប្រាសាទបាយ័ន ព្រមទាំងចម្លាក់បដិមានៃព្រះបាទជ័យវរ្ម័នទី៧ ជាស្នាមញញឹមបង្ហាញពីសេចក្តីស្ងប់ និងប្រាស់ចាកអំពើបាប។
-->

ចំណុចពិសេសរបស់ខ្មែរ មុននិយាយតែងតែញញឹម និងញញឹមសិនមុននិយាយ ប៉ុន្តែពួកសៀម បានយកស្នាមញញឹមនេះថាជារបស់ខ្លួន សូម្បីក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេក៏បានយកឈ្មោះ «Smiles» ដែលខ្មែរត្រូវតែដណ្តើមយកមកវិញ ដើម្បីកុំឲ្យគេយកទៅថាជារបស់គេ។ លោកសាស្ត្រាចារ្យបញ្ជាក់។
ក្នុងន័យសន្តិភាព ស្នាមញញឹម មិនត្រឹមមានតម្លស ក្នុងការបន្សាបនូវកំហឹងនោះទេ តែវាជាសម្បត្តិវប្បធម៌ដ៏មានតម្លសមួយ ដែលមិនអាចកាត់ថ្លៃបាន។

លោកសាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ បានគាំទ្រនូវការលើកឡើងនេះ ដោយលោកបានមានប្រសាសន៍ថា “ស្នាមញញឹមរបស់ប្រជាជនកម្ពុជា ជាសម្បត្តិវប្បធ៌មមួយ និងមានសក្តានុពលក្នុងការទាក់ទាញទេសចរណ៍ និងទាក់ទាញការវិនិយោគផងដែរ និងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជាតិនេះ។ លោកបន្តថា “អតីតព្រះបរមរតនកោដិ លោកជោគជ័យក្នុងនយោបាយការបរទេសរបស់លោក ដោយសារស្នាមញញឹមដ៏ស្រស់ស្រាយរបស់លោក អ្នកបានស្គាល់ព្រះអង្គតែងតែលង់នឹងស្នាមញញឹមព្រះអង្គ។

ភស្តុតាងរឹងមាំលើសបីនេះទៀត គឺអ្នកនិពន្ធប្រវត្តិសាស្ត្រដ៏ល្បាញល្បី Charles Meyer ទីប្រឹក្សាអតីតសម្តេចព្រះបរមរតនកោដិ នរោត្តមសីហនុ ក៏បានលើកឡើងពីតម្លស និងអត្តសញ្ញាណរបស់ជនជាតិខ្មែរ ក្នុងសៀវភៅរបស់លោក ក្រោមចំណងជើងថា “ក្រោយស្នាមញញឹមរបស់ខ្មែរ” ផងដែរ។
ឆ្លុះបង្ហាញពីភាពស្រស់បំព្រងអតីតកាល និងកាលប្រវត្តិ ព្រមទាំងប្រវត្តិសាស្ត្រដ៏វែងអន្លាយរបស់កម្ពុជា អ្នកនិពន្ធរូបនេះ បានលើកឡើងនូវអត្តសញ្ញាណមួយក្នុងអត្តសញ្ញាណរបស់ខ្មែរ នៅក្នុងសៀវភៅរបស់លោកថា វាមានលក្ខណៈទន់ភ្លន់មួយពីធម្មជាតិ ក្នុងការទទួលរាក់ទាក់របស់ជនជាតិនេះ។ រឿងព្រេងរបស់ខ្មែរទាំង អស់សម្បូរទៅដោយរឿង របស់អ្នកនាំសាររបស់អាទិទេពទាំងឡាយ ដែលចុះមកល្បងពិសោធន៍សេចក្តីសប្បុរស របស់មនុស្សលោកច្រើនណាស់។

រឿងព្រេងមួយ ក្នុងចំណោមរឿងព្រេងដ៏គួរឲ្យរីករាយបាននិទានថា ព្រះវិស្ណុ ដែលកាឡាខ្លួនមានវ័យក្មេង និងរូបសម្រស់ល្អស្អាតម្នាក់បានដើរគោះទ្វារទាំងអស់ក្នុងភូមិខ្មែរមួយ ដោយគ្មានអ្នកណាម្នាក់ព្រមបើកទ្វារឡើយ មុនពេលបុរសនោះ ត្រូវបានទាក់ទាញដោយសំឡេងច្រៀងមួយ ដែលលាន់លឺចេញពីផ្ទះក្រខ្សត់ជាងគេបំផុត។ យុវកញ្ញាម្នាក់បានទទួលបុរសនោះដោយញញឹមញញែម ហើយបានរៀបចំបាយទឹកឲ្យបុរសនោះហូប និងអនុញ្ញាតឲ្យស្នាក់នៅមួយយប់។
រឿងព្រេងដែលគេមិនសូវបានលឺ ហើយត្រូវបានលោក Charles Meyerយកមកនិទានឡើងវិញនេះ ជាការបង្ហាញពីសម្រស់ ប្រវត្តិសាស្ត្រ និងភាពរុងរឿងរបស់កម្ពុជា ពិសេសស្នាមញញឹមរបស់ប្រជាជាតិនេះ។
ក្នុងជំពូកទី២នៃសៀវភៅ “ក្រោយស្នាមញញឹមរលត់ទៅ” ដដែលនេះលោកCharles Meyer បានលើកឡើងជាទល្ហីករណ៍បន្ត ដោយសង្កត់ធ្ងន់នូវតម្លៃនៃប្រជាជាតិនេះទៀតថា នៅក្នុងសតវត្សរ៍ថ្មី អ្នកដំណើរមកពីបញ្ចឹមប្រទេសបានចារិកក្នុងលកបត្រ ដែលបញ្ជាក់ពីលក្ខណៈរបស់ជនជាតិខ្មែរ ដោយពាក្យសាម ញ្ញៗថា “ជាប្រជាជនដែលមានអារម្មណ៍រីករាយ និងញញឹមញញែម គួរសម ទៀងត្រង់និងរាក់ទាក់ ស្លូតបូត និងស្រលាញ់សន្តិភាព”៕