សម្តេច​តេជោ​៖​ ​ការ​រស់​ពឹង​ ​EBA​ ​មិន​អាច​ពឹង​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​អ្នកមាន​នោះ​ឡើយ​

0

ដោយ​វុត្ថា

ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ ​និង​កម្លាំង​នគរបាល​ត្រូវ​ប្រឹងប្រែង​រួមគ្នា​លើកកម្ពស់​សេដ្ឋកិច្ច​ ​ដើម្បី​ពង្រឹង​ឯករាជ្យជាតិ​ ​អធិបតេយ្យ​ជាតិ​ដោយ​សម្តេច​បាន​លើកឡើង​ថា​ ​ការ​រស់​ពឹង​ ​EBA​ ​មិន​អាច​ពឹង​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​អ្នកមាន​នោះ​ឡើយ​។​

​នៅក្នុង​ពិធី​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ២០១៨​ ​របស់ក្រ​សួង​មហាផ្ទៃ​ ​នៅ​ថ្ងៃទី​ ​១៤​ ​ខែកុម្ភៈ​ ​នេះ​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ស្នើរ​ដល់​ប្រជាពលរដ្ឋ​ ​កុំ​ខ្វល់​ទៅ​នឹង​សម្តី​អ្នកដទៃ​ ​បើ​នៅតែ​អាច​បន្ត​បើកប្រាក់​បៀវត្សរ៍​ ​និង​អាច​ប្រកប​របប​ទទួលទាន​ជាប្រក្រតី​នោះ​។​ ​សម្តេច​តេជោ​ ​បញ្ជាក់​ថា​ ​កម្ពុជា​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ល្អជា​មួយ​សហភាព​អឺរ៉ុប​ ​និង​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​ ​អាស៊ី​-​អឺរ៉ុប​ ​លើក​ទី១៣​ ​នៅ​ឆ្នាំ២០២០​ ​ដោយ​មិន​ធ្វើឲ្យ​បញ្ហា​ ​EBA​ ​ប៉ះពាល់​ដល់​ទំនាក់ទំនង​កម្ពុជា​-​អឺរ៉ុប​នោះ​ឡើយ​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ក៏បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​មក​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ទាំងអស់​ ​ឲ្យ​បន្ត​រកស៊ី​ ​និង​ស្នាក់នៅ​ដោយ​ក្តី​រីករាយ​ក្រោមម្លប់​សុខ​សន្តិភាព​របស់​កម្ពុជា​។​ ​សម្តេច​តេជោ​បាន​បន្ត​អំពាវនាវ​ដល់​អ្នក​វិនិយោគ​ ​និង​ធុរជន​ទាំងអស់​ឲ្យ​បន្ត​ជឿជាក់​ក្នុង​ការ​រកស៊ី​នៅ​កម្ពុជា​ ​ខណៈ​កម្ពុជា​កំពុង​ធ្វើ​កំណែទម្រង់​លើ​សេ​វា​ផ្សេង​ៗ​ជាច្រើន​ទៀត​ ​ដើម្បី​សម្រួល​ដល់​ការ​រកស៊ី​។​សម្ដេច​តេជោ​ ​នាយក​រដ្ឋមន្រ្តី​ ​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ ​តាមរយៈ​ការ​ធ្វើ​កំណែទម្រង់​ជាច្រើន​នេះ​ ​បរិយាកាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​នៅតែ​ល្អ​ប្រសើរ​ ​ពីព្រោះ​តាមរយៈ​ការវាយតម្លៃ​ជាថ្មី​រក​ឃើញថា​ ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​រហូតដល់​ទៅ​ ​៧.៥ភាគរយ​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​អំពាវនាវ​ទៅដល់​កម្មករ​ ​កម្មការិនី​ ​កុំ​មានការ​ព្រួយបារម្ភ​បញ្ហា​ ​EBA​ ​ដរាបណា​ការងារ​នៅតែ​មាន​ធ្វើ​។​ ​ថ្ងៃនេះ​សម្ដេច​តេជោ​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការ​ធ្វើ​ជំរឿន​ទាំងអស់គ្នា​នៅ​ថ្ងៃទី​ ​៣​ ​ខែមីនា​ ​ឆ្នាំ២០១៩ខាងមុខនេះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here