ក្រុមហ៊ុនផ្តត់ផ្គង់សេវាទូរសព្ទ និងអុីនធឺណែតរបស់ចិន ស្វែងរកដៃគូរវិនិយោគក្នុងស្រុកទាក់ទងនឹងការពង្រីកវិសាលភាពប្រព័ន្ធអុីនធឺណែត 5G នៅកម្ពុជា

ចែករំលែក

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ Mr. Deng Yongzhi អគ្គនាយកនៃក្រុមហ៊ុន Gaungdong SageRAN Network Technology Co., Ltd. ដែលមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការនាយកដ្ឋានពាក់ព័ន្ធ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ។
គោលបំណងនៃជំនួបពិភាក្សាការងារនេះ ដើម្បីស្វែងយល់ពីលក្ខណៈច្បាប់ពាណិជ្ជកម្មកម្ពុជា សិក្សាពីទីផ្សារកម្ពុជា និងស្វែងរកដៃគូពាណិជ្ជកម្ម សម្រាប់សហការវិនិយោគទាក់ទង នឹងការពង្រីកវិសាលភាព នៃប្រព័ន្ធអ៊ីនធឺណេត5G នៅប្រទេសកម្ពុជា ។

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក Deng Yongzhi នាយកក្រុមហ៊ុន SageRan និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសភាពាណិជ្ជកម្មកម្ពុជា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោក Deng Yongzhi បានជម្រាបជូនអង្គប្រជុំថាក្រុមហ៊ុន SageRan ជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវា internet កម្រិត 4G & 5G ដែលមានទីស្នាក់កណ្តាលនៅខេត្ត Guangzhou និងមានសាខានៅរដ្ឋធានី ប៉េកាំង, ទីក្រុង Wuhan, ទីក្រុង Changsha, និងនៅទីក្រុង Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងនៃការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានៅពេលនេះគឺដើម្បីស្វែងរកដៃគូវិនិយោគក្នុងស្រុក។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនថា យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជា ណាចក្រកម្ពុជា ការវិនិយោគក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់គឺជាវិស័យអាទិភាពទី១ ដែលទទួល បានការលើកទឹកចិត្តអតិបរមា។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនធ្វើការ សិក្សាលម្អិតជាមួយនិយ័តករទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជួបពិភាក្សា ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីសិក្សានិងស្វែងរកដៃគូវិនិយោគរួមគ្នា។ គណៈកម្មាធិការវិនិយោគកម្ពុជា/ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងរង់ចាំផ្តល់កិច្ចសម្រួលក្នុងការដាក់ ពាក្យស្នើសុំវិនិយោគ។


ចែករំលែក