Hattha top Banner

រដ្ឋាភិបាលថៃប្រកាសបញ្ចុះពន្ធសាជីវកម្មចំនួន៥០ភាគរយ សម្រាប់ក្រុមហ៊ុនដែលចូលមកវិនិយោគក្នុងទីក្រុងឆ្លាតវៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានប្រកាសលើកទឹកចិត្តដល់ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ដោយផ្តល់ការបញ្ចុះពន្ធសាជីវកម្មចំនួន៥០% សម្រាប់រយៈពេល៣ឆ្នាំ។

លោក Prasert Chantharauangthong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល បានប្រកាសពីចំណាត់ការនេះក្នុងសិក្ខាសាលាមួយក្រោមចំណងជើងថា “Thailand Smart City 2024” ដែលរៀបចំឡើងនៅសណ្ឋាគារ Grand Hyatt Erawan ក្នុងទីក្រុងបាងកក។Thailand offers 50 per cent tax cut to boost smart cities - Asia News  NetworkAsia News Networkលោក Prasert បានថ្លែងថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃបានផ្តោតលើការអភិវឌ្ឍមជ្ឈមណ្ឌលខេត្តទៅជាទីក្រុងឆ្លាតវៃក្នុងវិស័យចំនួន៧គឺ ការដឹកជញ្ជូន ថាមពល សេដ្ឋកិច្ច ពលរដ្ឋ ការរស់នៅ សេវាសាធារណៈ និងបរិស្ថាន។Post Today Thailand Smart City 2024 - YouTubeបណ្តាខេត្តនីមួយៗនឹងមានជំនាញក្នុងវិស័យចំនួន១ ឬច្រើនជាងនេះ ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន និងទទួលបានងារជាទីក្រុងឆ្លាតវៃ។ ចំណែកក្រុមហ៊ុនដែលបណ្តាក់ទុនវិនិយោគ ក្នុងទីក្រុងឆ្លាតវៃ នឹងមានសិទ្ធិទទួលបានការបន្ធូរបន្ថយ ការបង់ពន្ធសាជីវកម្មចំនួន៥០% សម្រាប់រយៈពេល៣ឆ្នាំ។ ទន្ទឹមនឹងនេះ ពន្ធនឹងត្រូវបានលើកលែងចំពោះទំនិញ ឬសេវាកម្មដែលបានទិញនៅក្នុងទីក្រុងឆ្លាតវៃ តាមរយៈការផ្លាស់ប្តូរឌីជីថល

លោក Prasert បានគូសបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងឆ្លាតក៏នឹងទាមទារការចូលរួមពីសហគមន៍មូលដ្ឋានផងដែរ។ លោកបានបន្ថែមថា លើសពីនេះ ក្រសួងនឹងផ្សព្វផ្សាយ Internet of Things និងបច្ចេកវិទ្យា Big Data ដើម្បីគ្រប់គ្រងបរិស្ថាន កាត់បន្ថយការបំពុល និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here