ដោយ វុត្ថា
សៀមរាប៖ អគ្គនាយកពន្ធដារនៃកម្ពុជាបានធ្វើការអំពាវនាវដល់បងប្អូនដែលប្រកបអាជីវកម្ម សូមចូលរួមក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងបង់ពន្ធទាំងអស់គ្នា ឲ្យបាន ខ្ជាប់ខ្ជួន ខណៈដែលរាជរដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ យើងទាំងអស់គ្នាត្រូវចូលរួមគាំទ្រ និងលើកស្ទួយតាមរយៈការបង់ពន្ធនេះ។
ក្នុងសិក្ខាសាលាស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែមតាមអនឡាញ ដែលរៀបចំធ្វើឡើងក្នុងខេត្តសៀមនៅថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០១៩នេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក៏បានលើកនូវគន្លឹះសំខាន់ៗជាគោលមួយចំនួន នៃយុទ្ធសាស្ត្រកៀងគរចំណូលចំនួន ៥ចំណុច នៃការកំណែទម្រង់របស់ពន្ធដារ ដែលជាផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់ពន្ធដារ គឺមានមុខងារស្នូលចំនួន៥លើការពង្រឹង និងកែលម្អរក្នុងការចុះបញ្ជីអ្នក ជាប់ពន្ធឲ្យបានល្អ។ ការពង្រឹងផ្តល់សេវាអ្នកជាប់ពន្ធឲ្យបានល្អ ។
ការរៀបចំកែលម្អរនៃការចាត់ចែងសេចក្តីប្រកាសបង់ពន្ធ ឲ្យអ្នកជាប់ពន្ធឲ្យបានល្អប្រសើរ និងរៀបចំកែលម្អរការធ្វើវិសោទនកម្មឲ្យបានល្អ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ និង ពង្រឹងវប្បធម៌នៃការបង់ពន្ធ។






