ក្រុមហ៊ុន​លំដាប់​យក្ស​ជប៉ុន​ចំនួន​ពីរ​ ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ហើយ​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ជប៉ុន​ដ៏​ធំ​ចំនួន​ពីរ​គឺ​ ​Nippon​ ​Express​ ​និង​ ​Oji​ ​Paper​ ​បានសម្រេច​ចិត្ត​ចូល​មក​វិនិយោគ​ ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ហើយ​ ​បន្ទាប់ពី​ពួកគេ​មើល​ឃើញ​សក្តា​នុ​ពល​វិនិយោគ​និង​ស្ថេរ​ភាព​នយោបាយ​នៅ​កម្ពុជា​។​

​លោក​ ​Hiroshi​ ​Uematsu​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​ឲ្យដឹង​ ​ក្នុង​ពិធី​បើក​សន្និបាត​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ​កាលពី​ល្ងាច​ថ្ងៃទី២០កុម្ភៈ​កន្លងមក​ថា​ ​លោក​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ ​Nippon​ ​Express​ ​ដែល​ជា​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​នដ៏​ធំ​របស់​ជប៉ុន​ ​ដែល​ក្រុមហ៊ុន​នេះ​នឹង​បង្កើត​មជ្ឈមណ្ឌល​សេវាកម្ម​ផលិត​កម្ម​លើ​ផ្ទៃដី៤​ ​ហិ​ក​តា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​ ​

​លោក​បន្ត​ថា​ ​លោក​ក៏បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ ​Oji​ ​Paper​ ​ដែល​ជា​ក្រុមហ៊ុន​ក្រដាស​ធំជាង​គេ​នៅ​ប្រទេស​ជប៉ុន​ ​ដែល​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​ ​ដោយក្រុម​ហ៊ុន​នេះ​នឹង​បង្កើត​រោងចក្រ​ប្រអប់​ក្រដាស​លើ​ផ្ទៃដី​ទំហំ៦ហិច​តា​។​

​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​នេះ​ក៏​កំពុង​ធ្វើ​រោងចក្រ​ជួល​រថយន្ត​ ​សម្រាប់​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត​របស់​ជប៉ុន​ផង​ដែរ​។​ ​
​លោក​ ​Hiroshi​ ​Uematsu​ ​អះអាង​ថា​ ​អស់​រយៈពេល៥ឆ្នាំ​ហើយ​ ​ដែល​ភាគហ៊ុន​និក​ទាំងនោះ​ពេញចិត្ត​ ​នឹង​ផលិតភាព​របស់​កម្មករ​កម្ពុជា​ ​ពួកគេ​ចង់​ពង្រីក​ផលិតកម្ម​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន​ភ្នំ​ពេញ​អេស​អ៊ី​ហ្សិ​ត​បាន​ឲ្យដឹង​ថា​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បច្ចុប្បន្ន​ ​បាន​ផ្ដល់​ការងារ​ជូន​កម្មករ​-​កម្មការិនី​ខ្មែរ​ប្រមាណ​ជិត២ម៉ឺន​នាក់​ ​ដោយ​ម្នា​ក់ៗ​ទទួល​បាន​ប្រាក់បៀវត្ស​ទៅ​ ​តាម​ស្តង់​ដា​របស់​រាជរដ្ឋាភិបាល​ ​ដោយសារ​ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​ ​ជា​ក្រុមហ៊ុន​អន្តរជាតិ​ ​និង​អនុវត្ត​ទៅតាមច្បាប់​ការងារ​ ​និង​ច្បាប់​ផ្សេង​ៗ​ទៀត​របស់​ប្រទេស​។​

​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​វិនិយោគ​ចំនួន៨៤ក្រុមហ៊ុន​ ​ហើយ​ក្រុមហ៊ុន​ដែល​កំពុង​ដំណើរការ​គំរោង​ ​វិនិយោគ​របស់​ខ្លួន​មាន​ចំនួន​ប្រមាណ៧០ក្រុមហ៊ុន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here