រដ្ឋាភិបាល​​ចេញ​​​​អនុក្រឹត្យ​​បញ្ចប់​​ស្ថាប័ន​​កាំកុងត្រូល​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ ​ការ​កកែ​សម្រួល​ស្ថាប័ន​មានសមត្ថកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​ ​(​កាំកុងត្រូល​)​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ ​និង​ពង្រឹង​ភាព​ប្រកួតប្រជែង​កម្ពុជា​។​

​យោង​តាម​អនុក្រឹត្យ​លេខ​ ​២៧​ ​អន​ក្រ.បក​ ​ចុះហត្ថលេខា​កាលពី​ថ្ងៃទី២៨​ ​ខែមករា​ ​ឆ្នាំ​ ​២០១៩​ ​ដោយ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​ត្រូវ​បាន​បញ្ចប់​តួនាទី​ ​និង​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​របស់​អគ្គនាយក​ដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ​ ​អាហរ័ណ​ ​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ ​(​កំា​កុងត្រូល​)​ ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ ​ច្រក​ទ្វារ​កំពង់ផែ​សមុទ្រ​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ទីកន្លែង​សន្និធិ​គយ​បណ្តោះអាសន្ន​ ​និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​ផ្សេងទៀត​ ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

អនុក្រឹត្យ​នេះ​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​គឺជា​ស្ថាប័ន​តែ​មួយ​​គត់​មានសមត្ថកិច្ច​ ​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ ​ច្រក​ទ្វារ​កំពង់ផែ​សមុទ្រ​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ទីកន្លែង​សន្និធិ​គយ​បណ្តោះអាសន្ន​ ​និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​ផ្សេងទៀត​ ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អនុក្រឹត្យ​ដដែល​បាន​បន្ថែម​ថា​ ​ក្នុងករណី​ចាំបាច់​ដែល​ត្រូវការ​ជំនាញ​ឯកទេស​ជាក់លាក់​ក្នុង​ការ​ត្រួតពិនិត្យ​ ​ស្របតាម​គោលការណ៍​គ្រប់គ្រង​ហា​នី​ភ័យ​ ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋា​ក​រម្ពុ​ជា​ ​អាច​ស្នើសុំ​កិច្ចសហការ​ពី​ស្ថាប័ន​ឯកទេស​ផ្សេង​ទៀត​ ​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​ស្រប​ការកំណត់​នៃ​លិខិត​បទដ្ឋាន​ជាធរមាន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here