ដោយ: គង់ លាងហួរ
អន្តរជាតិ: សារពត៌មាន CNN បានចុះផ្សាយថា ទំនុកចិត្តរបស់បណ្តាក្រុមហ៊ុនសាងសង់លំនៅដ្ឋាននៅសហរដ្ឋអាមេរិក បានកើនឡើងនាពេលថ្មីៗនេះ ស្របពេលដែលអត្រាការប្រាក់លើកម្ចីទិញផ្ទះបានបន្តធ្លាក់ចុះ។
បច្ចុប្បន្ននេះ អត្រាការប្រាក់លើកម្ចីទិញផ្ទះនៅអាមេរិកបានធ្លាក់ចុះមកនៅក្រោមកម្រិត៧% ជាលើកដំបូង គិតចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានផ្អាកការដំឡើងអត្រាការប្រាក់ចំនួន៣លើកជាប់ៗគ្នា។
សន្ទស្សន៍សុទិដ្ឋិនិយមរបស់សមាគមក្រុមហ៊ុនសាងសង់លំនៅដ្ឋានទូទាំងប្រទេស (National Association of Home Builders) ឬហៅកាត់ថា NAHB បានកើនឡើងជាលើកដំបូងក្នុងរយៈពេល៤ខែ ដល់៣៧ពិន្ទុ ក្នុងខែធ្នូ។
ទំនុកចិត្តរបស់បណ្តាក្រុមហ៊ុនសាងសង់លំនៅដ្ឋាននៅសហរដ្ឋអាមេរិកបានកើនឡើង ស្របពេល ដែល អត្រា ការប្រាក់លើកម្ចី ទិញ ផ្ទះ បន្តធ្លាក់ចុះ ហើយក្រុមហ៊ុនសំណង់មានសុទិដ្ឋិនិយមកាន់ខ្ពស់លើទិន្នន័យសេដ្ឋកិច្ចអាមេរិករហូតដល់ឆ្នាំ២០២៤នេះ។






