Hattha top Banner

តើដីធ្លីនៅទីក្រុងសំខាន់ៗរបស់ប្រទេសថៃ និងប្រទេសវៀតណាម មានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃដីធ្លីនៅតាមប្រទេសនីមួយៗ សុទ្ធតែខុសផ្សេងៗពីគ្នា អាស្រ័យទៅលើទីតាំងអំណោយផល ឬមិនអំណោយផល។ ខាងក្រោមនេះគឺជាតម្លៃដី នៅក្នុងទីក្រុងធំៗរបស់ប្រទេសថៃ និងប្រទេសវៀតណាម។

ទី១: ទីក្រុងបាងកក និងទីក្រុងប៉ាតាយ៉ាប្រទេសថៃ
តម្លៃដីធ្លីនៅក្នុងទីក្រុងបាងកក និងតំបន់ជាយក្រុង ដែលមានប្រជាពលរដ្ឋសរុប ប្រមាណជាង១០លាននាក់ ត្រូវបានស្ថាប័នជំនាញថៃអះអាងថា នៅតែបន្តកើនឡើង ប៉ុន្តែតម្លៃបានកើនឡើងនៅក្នុងល្បឿនមួយយឺត បើធៀបនឹងមុនវិបត្តិ នៃការរីករាលដាលជំងឺកូវីដ-១៩។

បច្ចុប្បន្ន តម្លៃដីដែលថ្លៃបំផុតនៅទីក្រុងបាងកក គឺមានតម្លៃប្រមាណ២៥.០០០ដុល្លារ នៅក្នុងមួយម៉ែត្រការ៉េ ខណៈដែលដីធ្លីនៅជាយក្រុង អាចមានតម្លៃប្រមាណ៥០០ដុល្លារ នៅក្នុងមួយម៉ែត្រការ៉េ ។

ចំណែក តម្លៃដីជាមធ្យមនៅទីក្រុងប៉ាតាយ៉ា គឺ៦២៨ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។  ក្នុងរយៈពេល១២ខែចុងក្រោយនេះ តម្លៃដីនៅប៉ាតាយ៉ាមានការកើនឡើង ក្នុងអត្រាប្រចាំឆ្នាំចំនួន១៩%។

ទី២: ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម
តម្លៃអតិបរមាសម្រាប់ដីលំនៅដ្ឋាន និងដីពាណិជ្ជកម្ម និងសេវាកម្ម នៅក្នុងទីក្រុងហាណូយគឺ៧.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ចំណែក ដីនៅទីក្រុងហូជីមិញ មានតម្លៃប្រមាណ៥.៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

នៅទីក្រុងហូជីមិញ ដីនៅសង្កាត់ Thu Thiem មានតម្លៃប្រហែ ល១២៦លានដុង ក្នុងមួយម៉ែត្រការ៉េ ដីនៅសង្កាត់លេខ៧ មានតម្លៃប្រហែល១១៥លានដុង ក្នុងមួយម៉ែត្រការ៉េ ដីនៅសង្កាត់លេខ៩ Hoang Anh Minh Tuan មានតម្លៃប្រហែល៩១,៥លានដុងក្នុងមួយម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here