អ្នកជំនាញ​និយាយ​ពី​ការទិញ​ ​Franchise​ ​ចូល​ទីផ្សារ​កម្ពុជា​ ​និង​អ្វី​ត្រូវ​ធ្វើ​

0

​ដោយ​ ​រ៉ា​វី​

​ភ្នំពេញ​៖​ ​បច្ចុប្បន្ន​ការ​ធ្វើអាជីវកម្ម​ ​ដោយ​ជ្រកនៅ​ក្រោម​ម៉ាក​សញ្ញា​ល្បី​ ​Franchise​ ​នៅ​លើ​ទីផ្សារ​កម្ពុជា​ ​ហាក់​កំពុង​មានការ​ចាប់អារម្មណ៍​ ​ពីសំណាក់​បណ្តា​អ្នក​វិនិយោគ​មួយចំនួន​ ​ប៉ុន្តែ​ការទិញ​ ​Franchise​ ​មក​កម្ពុជា​ ​មិន​ប្រាកដ​ថា​ទទួល​បាន​ជោគជ័យ​នោះ​ទេ​។​ ​



​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្ត្រ​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Luxury​ ​Smiles​ ​Group​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ការទិញ​ម៉ាក​សញ្ញា​ ​ឬ​ ​Franchise​ ​ជា​ការ​ធ្វើអាជីវកម្ម​មួយ​ដែល​មិនសូវ​ជួប​ភាព​ប្រថុយប្រថាន​ ​ដូច​កាលដែល​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ ​ដោយ​ការ​កសាង​កេរ្តិ៍ឈ្មោះ​ពី​ចំណុចសូន្យ​ឡើង​មក​នោះ​ទេ​។​ ​

​ភាគច្រើន​ ​នៅពេល​ដែលគេ​ចំណាយ​ទុន​ស្នើសុំ​ម៉ាក​សញ្ញា​ ​អ្នក​វិនិយោគ​គឺ​បាន​សិក្សា​ ​និង​ស្គាល់​ពី​គុណភាព​ ​វិសាលភាព​នៃ​ម៉ាក​សញ្ញា​ទាំងនោះ​រួចជាស្រេច​ ​ទើប​ចំណាយ​ទុន​ទិញ​ ​រហូត​មាន​អ្នកខ្លះ​មាន​ទុន​ស្នើ​ទិញ​ហើយ​ ​បែរជា​ម្ចាស់​ម៉ាក​សញ្ញា​មិនព្រម​លក់​សិទ្ធិ​ឱ្យ​ក៏​មាន​ ​ខណៈ​ដែល​ម្ចាស់​ម៉ាក​សញ្ញា​សិក្សា​រក​ឃើ​ ​ញថា​ ​អ្នកស្នើ​សុំ​មាន​ប្រវត្តិ​អាជីវកម្ម​មិនសូវ​ល្អ​ ​ឬ​ទីតាំង​ស្នើសុំ​ប្រកប​អាជីវកម្ម​ ​ក្រោម​ម៉ាក​សញ្ញា​របស់​ខ្លួន​មិន​អំណោយផល​។​ ​

​លោក​ឧក​ញ៉ាប​បន្ត​ថា​ ​“​ការទិញ​ម៉ាក​សញ្ញា​ ​ឬ​ការទិញ​សិទ្ធិ​អាជីវកម្ម​បន្ត​វា​គឺជា​រឿង​ដែល​ល្អ​ចំពោះ​អ្នក​វិនិយោគ​ ​ដែល​មាន​គម្រោង​ច្បាស់លាស់​ ​មាន​ចក្ខុវិស័យ​ ​និង​គោលដៅ​ច្បាស់លាស់​ ​ជាពិសេស​យុទ្ធសាស្ត្រ​ក្នុង​ការគ្រប់គ្រង​ធនធានមនុស្ស​ ​និង​ដំណើរ​ប្រតិបត្តិ​ការ​អាជីវកម្ម​ពិតប្រាកដ​”​។​ ​

​លោក​បន្ត​ថា​ ​“​បើ​ទោះជា​ម្ចាស់​ម៉ាក​សញ្ញា​បាន​យល់ព្រម​ផ្តល់​សិទ្ធិ​ឱ្យធ្វើ​អាជីវកម្ម​បន្ត​យ៉ាងណាក៏ដោយ​ ​ប៉ុន្តែ​អ្នកទទួល​សិទ្ធិ​វិនិយោគ​បន្ត​ក៏​ត្រូវតែ​មានការ​ព្យាយាម​ជាមួយ​អាជីវកម្ម​របស់​ខ្លួន​ដែរ​”​។​

​អ្នកជំនាញ​រូប​នេះ​បាន​បន្ត​ថា​ ​មុន​ពេល​សម្រេចចិត្ត​ចំណាយ​ទុន​ទិញ​ម៉ាក​សញ្ញា​មក​បន្ត​អាជីវកម្ម​ ​អ្នក​វិនិយោគ​ដែល​ជា​ម្ចាស់់​ទុន​ត្រូវ​សួរ​ខ្លួនឯង​ជាមុន​សិន​ថា​ ​តើ​អាច​គ្រប់គ្រង​អាជីវកម្ម​ដែល​ខ្លួន​ទិញ​មក​បន្ត​បាន​ឬទេ​ ​មានចំណេះ​ដឹង​ពាក់ព័ន្ធ​ទៅ​នឹង​អាជីវកម្ម​ដែល​ខ្លួន​មាន​គម្រោង​ធ្វើ​នោះ​ទេ​?​ ​

​វា​ជា​ការពិត​ ​នៅពេល​ម្ចាស់​ម៉ាក​សញ្ញា​យល់ព្រម​ប្រគល់​សិទ្ធិ​ ​ឬ​ផ្តល់​ម៉ាក​សញ្ញា​របស់​ខ្លួន​ ​គឺ​គេ​ផ្តល់​ការគ្រប់គ្រង​ ​និង​ការ​បំពាក់បំប៉ន​ទាំងអស់​រាប់ទាំង​ផ្នែក​បម្រើសេវា​កម្ម​ផង​ដែរ​ ​ដែល​និយាយរួម​វា​ស្ទើរតែ​ ​៧០​-​៩០​ ​ភាគរយ​ទៅ​ហើយ​។​ ​ប៉ុន្តែ​ចំពោះ​អ្នក​វិនិយោគ​បន្ត​ ​ដែល​ក្រៅពី​មាន​ដើមទុន​ ​និង​មាន​គោលបំណង​ច្បាស់លាស់​ ​រួម​ជាមួយនឹង​ចក្ខុវិស័យ​ ​ក៏ដូចជា​មាន​ទីតាំង​ល្អ​ហើយ​នោះ​ ​អ្នក​វិនិយោគ​ក៏​ត្រូវតែ​មាន​ក្ដី​អំណត់​ ​និង​ព្យាយាម​ក្នុង​ការដឹកនាំ​ ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ ​ឱ្យ​អស់ពី​លទ្ធភាព​ទើប​អាច​ទទួល​បាន​ផ្លែផ្កា​បាន​ ​បើមិនដូច្នោះទេ​ភាព​បរាជ័យ​នឹង​កើតមាន​ដូចគ្នា​ជាក់ជា​មិនខាន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here