ខេត្តរតនគិរី​ ​និង​ខេត្ត​អ​ត្ត​ពឺ​ឡាវ​ចាប់ផ្តើម​ជំរុញ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​

0

​ដោយ​ ​នៅ​ ​វ​ឌ្ឈ​នា​

​រតនគិរី​៖​ ​អាជ្ញាធរ​ខេត្តរតនគិរី​ ​និង​ខេត្ត​អ​ត្ត​ពឺ​របស់​ប្រទេស​ឡាវ​ ​បាន​ចាប់ផ្តើម​ជំរុញ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ ​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​។​

​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​លើក​ទី៥ស្តី​ពី​ ​ការ​ពង្រឹង​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ខេត្ត​ទាំងពីរ​នៅ​ថ្ងៃទី១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ភាគី​ទាំងពីរ​បាន​លើកឡើង​ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​កិច្ច​សហប្រតិបត្តិ​ការ​ ​ផ្លាស់​ប្តូរ​បទពិសោធន៍​ ​និង​ព័ត៌មាន​ទៅវិញទៅមក​ ​ក្នុង​ឋានៈ​ខេត្ត​ជាប់​ភូមិផងរបងជាមួយ​គ្នា​ ​សំដៅ​ដោះស្រាយ​បញ្ហា​រួមគ្នា​ ​និង​ពង្រឹង​ទំនាក់ទំនង​នៃ​ខេត្ត​ទាំងពីរ​កាន់តែ​ប្រសើរ​ឡើង​។​

​ទន្ទឹមគ្នា​នេះ​ផង​ដែរ​ភាគី​ទាំងពីរ​បាន​អះអាង​ឡើងវិញ​ ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ធ្វើការ​រួមគ្នា​ឲ្យ​កាន់តែ​ជិត​ស្និត​ថែមទៀត​លើ​គ្រប់​វិស័យ​ ​ពិសេស​អនុវត្ត​នូវ​សេចក្តី​ថ្លែង​ការ​រួម​កិច្ចប្រជុំ​កំពូល​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ ​(​CLV​)​ ​បន្ត​ពង្រឹង​នឹង​បង្ក​រល​ក្ខ​ណៈ​ងាយស្រួល​ដល់​សមត្ថកិច្ច​នៃ​ខេត្ត​ទាំងពីរ​ ​ក្នុង​ការងារ​ការពារ​បរិស្ថាន​ព្រំដែន​ ​ឧទ្យានជាតិ​វីរៈ​ជ័យ​ ​ខេត្ត​ ​រតនគិរី​ ​និង​ដុង​អាំ​ផាម​ ​ខេត្ត​អ​ត្ត​ពឺ​ ​បន្ត​សហការ​ទប់ស្កាត់​ ​និង​បង្ក្រាប​រាល់​សកម្ម​ភា​ពប​ង្ករ​ភេរវកម្ម​ ​និង​ឧក្រិ​ត​កម្ម​ឆ្លងដែន​ ​បញ្ហា​ពាក់ព័ន្ធ​គ្រឿងញៀន​ ​ការ​ជួញដូរ​មនុស្ស​ ​អាវុធ​ជាតិផ្ទុះ​ ​ទំនិញ​ខុសច្បាប់​ ​និង​ការ​លួច​កាប់​ឈើ​លក់​ជាដើម​។​ ​

​ជាមួយគ្នា​នេះ​ភាគី​ទាំងពីរ​ ​បាន​ប្តេជ្ញា​ឯកភាព​គ្នា​គោរព​បូរណភាពទឹកដី​ ​ចូលរួម​សហការ​ជួយ​ដល់​គណៈកម្មការ​ចម្រុះ​ក្នុង​ការ​បោះបង្គោល​ ​ការ​ត្រួតពិនិត្យ​ ​ការ​ថែ​រក្សា​បង្កោ​ល​ខណ្ឌសីមា​ ​ធានា​បាន​នូវ​ព្រំដែន​មួយ​មាន​សន្តិភាព​ ​មិត្តភាព​ ​និង​ការអភិវឌ្ឍន៍​ព្រមទាំង​បន្ត​លើក​គម្រោង​ស្នើសុំ​រដ្ឋាភិបាល​ ​ប្រទេស​ទាំងពីរ​លើ​ការ​អនុម័ត​ការសាងសង់​ផ្លូវ​ភ្ជាប់​ខេត្ត​ទាំងពីរ​ ​ស្របតាម​ស្មារតី​ដែល​បាន​លើកឡើង​ ​ក្នុង​កិច្ចប្រជុំCLVកាលពី​ពេល​កន្លងទៅ​ក្នុង​ខេត្តសៀមរាប​ ​និង​ការ​ស្នើសុំ​បើក​ច្រក​ទ្វារ​ខេត្ត​ទាំងពីរ​ ​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទំនាក់ទំនង​ ​សួរសុខទុក្ខ​បងប្អូន​ ​វិស័យ​សុខាភិបាល​ ​ពិសេស​គឺ​ការដោះដូរ​ផ្នែក​សេដ្ឋកិច្ច​ទៅវិញទៅមក​។​ ​

​ភាគី​ខេត្ត​ទាំងពីរ​ក៏បាន​ជំរុញ​ ​ឲ្យ​មានការ​រៀបចំ​តាំង​ពិ​ព័ណ៌​ពាណិជ្ជកម្ម​ប្តូរ​វេន​គ្នា​ ​ដើម្បី​លើកកម្ពស់​ផលិតផល​ ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ ​និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា​ក្នុង​របប​គំ​ហើញ​ថ្មី​ៗ​លើ​វិ​ស័យ​ពាណិជ្​ចក​ម្ម​ ​ដោយឡែក​ពាក់ព័ន្ធ​វិស័យ​អប់រំ​បន្ត​ពង្រឹង​សហប្រតិបត្តិ​ការ​ ​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ដោយ​ប្រគល់​តួនាទី​នេះ​ឲ្យ​មន្ទីរអប់រំ​ ​យុវជន​ ​និងកីឡា​ ​ក្នុង​ការរៀបចំ​និស្សិត​ចំនួន៣រូប​ ​ក្នុង​មួយឆ្នាំ​ទៅ​សិក្សា​លើ​មុខ​វិទ្យា​ភាសាខ្មែរ​-​ឡាវ​។​ ​

​ព្រម​ជាមួយគ្នា​នេះ​អាជ្ញាធរ​ខេត្តរតនគិរី​ ​បាន​ប្តេជ្ញា​បន្ត​សហការ​ផ្តល់​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ឲ្យបាន​ទាន់ពេល​វេលា​ ​ពាក់ព័ន្ធ​ទៅ​នឹង​ជម្ងឺរាតត្បាត​លើ​មនុស្ស​ ​សត្វនៅ​តាម​ព្រំដែន​ ​បន្ត​ជំរុញ​អ្នក​វិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម​ ​ថាមពល​ ​រ៉ែ​ ​អគ្គិសនី​ ​ទេសចរណ៍​ ​និង​ផ្លាស់​ប្តូរ​វិស័យ​វប្បធម៌​ ​សិល្បៈ​ ​អប់រំ​ ​យុវជន​ ​និងកីឡា​ ​និង​បាន​ឯកភាព​បន្ត​រៀបចំ​កិច្ចប្រជុំ​ដោយធ្វើ​ម្ចាស់ផ្ទះ​ប្តូរ​វេន​គ្នា​ក្នុងរយៈពេល២ឆ្នាំ​ម្តង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here