ដោយវុត្ថា
ភ្នំពេញ៖ សាលាក្រុងភ្នំពេញចាប់ផ្តើមបើកការដ្ឋានសាងសង់ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្នុងទំហំទឹកប្រាក់ ៣៦លានដុល្លាអាមេរិកដែលជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
ពិធីបើកការរដ្ឋានសាងសងនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមអធិតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។






