រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​ដាក់ចេញ​គម្រោង​ ​អែម​ ​(​AIMS​)​ ​ដើម្បី​បង្កើន​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​

0

​ដោយ​ ​វុត្ថា

កណ្តាល​៖​ ​ដើម្បី​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ​ដែល​ជា​អ្នក​ផលិត​ ​តាមរយៈ​ការ​តភ្ជាប់​ជាមួយ​ទីផ្សារ​ដែល​មានស្រាប់​ ​និង​ប្រឹងប្រែង​អភិវឌ្ឍន៍​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​ ​ដើម្បី​ជួយ​ដល់​អ្នក​ផលិត​ទាំងអស់​ ​ធ្វើការ​លក់​ផលិតផល​បាន​កាន់តែ​ច្រើន​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ស្នើ​មន្ត្រី​នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម​ទាំងអស់​ ​ចូលរួម​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​ ​(​AIMS​)​ ​ដែល​គាំទ្រ​ដោយ​មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​ ​(​IFAD​)​ ​។​

​រដ្ឋមន្ត្រី​ ​បាន​លើក​សំណើ​នេះ​ឡើង​ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ៍​ ​ទី០៤​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ផ្លូវការ​របស់​លោក​ ​អោម​ ​ប៊ុ​ន​ធឿន​ ​ប្រធានមន្ទីរ​ពាណិជ្ជកម្ម​ខេត្តកណ្តាល​ថ្មី​ ​ជំនួស​លោក​ ​ឃឹម​ ​សុផល​ ​(​ចូលនិវត្តន៍​)​ ​ដែល​រៀបចំឡើង​នៅ​រដ្ឋបាល​សាលាខេត្ត​កណ្តាល​ ​ក្រោម​វត្តមាន​ចូលរួម​ពី​ លោក ​ម៉ៅ​ ​ភិរុណ​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ ​រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រី​នៃ​មន្ទី​ពាណិជ្ជកម្ម​ ​ប្រមាណ​ជាង​ ​២០០នាក់​។​

​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ការងារ​នេះ​ ​មិនមែន​ជា​ការងារ​បន្ថែម​ទេ​ ​គឺ​ត្រូវ​បញ្រ្ជាប​ចូល​ទៅ​ក្នុង​ការងារ​ស្នូល​របស់​មន្ទីរ​ទាំងអស់​ ​ដើម្បី​ជា​បទពិសោធន៍​មួយ​ថ្មី​ ​សម្រាប់​មន្ទីរ​ពាណិជ្ជកម្ម​របស់​យើង​ ​ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​របស់​ខ្លួន​»​ ​។​

​ទន្ទឹមគ្នា​នោះ​ដែរ​ ​លោក​រដ្ឋមន្ត្រី​ ​បាន​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកណ្តាល​ ​ប្រឹងប្រែង​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​និង​ម៉ត់ចត់​បំផុត​ ​ដើម្បី​បង្កើន​ផលិតភាព​សម្រាប់​ផលិតផល​នៅក្នុង​ខេត្ត​ ​និង​ធ្វើការ​តភ្ជាប់​ផលិតកម្ម​ទាំងនោះ​ទៅ​នឹង​ទីផ្សារ​ ​សំដៅ​ធានា​បាន​នូវ​ស្ថិរភាព​ចង្វាក់​ផលិតកម្ម​ ​និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​។​

​រដ្ឋមន្ត្រី​ ​ក៏បាន​សម្តែង​នូវ​ការ​កោតសរសើរ​ ​ដល់​អតីតប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេ​ត្ដ​កណ្តាល​ ​ដែល​បាន​ចំណាយពេល​វេលា​ជាច្រើន​ក្នុង​ការដឹកនាំ​មន្ទីរ​ ​ឱ្យ​ក្លាយទៅជា​អង្គភាព​មួយ​ ​ទទួល​បានការ​គាំទ្រ​ពីសា​ធារ​ណ​ជន​ ​និង​គណៈ​អភិបាល​ខេ​ត្ដ​គ្រប់​ជំនាន់​ ​ព្រមទាំង​បាន​ថ្លែងអំណរគុណ​អាជ្ញាធរ​ខេ​ត្ដ​កណ្តាល​ ​ដែល​កន្លងមក​តែង​ផ្ដល់​កិច្ចសហការ​ល្អ​ ​និង​តែង​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ជាតិ​ ​ដូចជា​ចូលរួម​គ្រប់គ្រង​សកម្មភាព​ក្រុមហ៊ុន​-​សហគ្រាស​ ​តាមដាន​ស្ថានភាព​ថ្លៃ​ទំនិញ​ ​និង​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ ​ចុះ​ឃ្លាំមើល​ទីផ្សារ​ ​និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​ ​ព្រមទាំង​បទ​បញ្ញ​ត្ដិ​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម​ ​ជាពិសេស​ការរៀបចំ​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ ​និង​វេទិកា​ធុរ​កិ​ច្ច​ផ្សេង​ៗ​ជាដើម​។​ល​។​

​បន្ថែម​លើ​នោះ​ ​ដើម្បី​សម្រេច​បាន​នូវ​លទ្ធ​ផល​ថ្មី​ៗ​ជូន​ខេត្ត​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​ផ្តល់​អនុសាសន៍​ដល់​ប្រធាន​មន្ទី​ពាណិជ្ជកម្ម​ថ្មី​ ​ដូច​ខាងក្រោម​៖​

​•​ ​ត្រូវ​យកចិត្ត​ទុកដាក់​ពង្រឹង​សមត្ថភាព​ ​និង​អភិវឌ្ឍន៍​ខ្លួន​ ​ខិតខំ​សិក្សា​រៀនសូត្រ​ជំនាញ​ភាសាបរទេស​ ​និង​កំ​ព្យូទ័រ​ ​ដើម្បី​ដើរ​ឱ្យ​ទាន់សម័យ​កាល​ឌីជីថល​ថ្មី​
​•​ ​ត្រូវ​យកចិត្ត​ទុកដាក់​បង្កើន​កិច្ចសហការ​ល្អជា​មួយ​ស្ថាប័ន​ ​និង​អង្គភាព​ពាក់ព័ន្ធ​ ​និង​គោរព​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ ​និង​គណៈ​អភិបាល​ខេ​ត្ដ​ ​។​
​•​ ​ត្រូវ​ចេះ​សម្របសម្រួល​រាល់​បញ្ហា​របស់​អង្គភាព​ ​និង​ចេះ​ធ្វើ​ទំនាក់ទំនង​រវាង​ខ្សែបណ្ដោយ​ ​និង​ខ្សែទទឹង​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ ​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​។​
​•​ ​ត្រូវ​ចេះ​ប្រើប្រាស់​ធនធានមនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ ​ដោយ​មិន​រើសអើង​ ​មិន​ប្រកាន់បក្ស​ពួក​ធ្វើ​យ៉ាងណា​ ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​សហការី​ ​និង​ចេះ​ផ្ដល់​ឱកាស​ដល់​មន្រ្តី​ក្រោម​ឱវាទ​ ​បាន​ចូលរួម​បញ្ចេញមតិ​ ​ជួយ​យើង​ក្នុង​ការសម្រេច​កិច្ចការ​ទូទៅ​ ​ត្រូវ​គោរព​តាម​ឋានានុក្រម​ការងារ​។​

LEAVE A REPLY

Please enter your comment!
Please enter your name here