ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ក្រុមហ៊ុនម៉ាឡេស៊ីល្បីឈ្មោះមួយ នឹងសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីកែច្នៃទឹកកខ្វក់ ជាទឹកស្អាតដែលអាចទទួលទានបាននាពេលខាងមុខនេះ។

ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ក្រុមហ៊ុនម៉ាឡេស៊ីល្បីឈ្មោះមួយ នឹងសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីកែច្នៃទឹកកខ្វក់ ជាទឹកស្អាតដែលអាចទទួលទានបាននាពេលខាងមុខនេះ។

លោកសាស្រ្តាចារ្យ ទួស សាភឿន ស្ថាបនិក និងជាភាគហ៊ុននិកនៃគំរោងអង្គរលែនម៉ាក្ស ខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹង លើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃទី៦ មិនាកន្លងមកថា ក្រុមហ៊ុនអង្គរលែនម៉ាក្ស នឹងសហការជាមួយក្រុមហ៊ុន Ranhil គឺជាក្រុមហ៊ុនផលិតទឹកស្អាត ចំរ៉ាញ់ចេញពីទឹកស្អុយដ៏ល្បីលំដាប់លេខ១នៅក្នុងប្រទេសម៉ាឡេស៊ី និងជាប់ឈ្មោះជា «អ្នកផលិត ដើម្បីសុខភាព-អនាម័យ» ដ៏អស្ចារ្យ ផលិតចេញភ្លាម ផឹកបានភ្លាមៗ។

លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុន Ranhil បានបោះទុនវិនិយោគនៅក្នុងបណ្តាប្រទេសជាច្រើន តាមរយះការគាំទ្រពីគម្រោងធំៗជាច្រើន ដូចជា បុរី ខុនដូ សណ្ឋាគារ រោងចក្រ ។ល។ លោកបន្តថា ប្រជាជនរស់នៅខេត្ត សៀមរាប និងខេត្តព្រះសីហនុគាំទ្រទេ បើក្រុមហ៊ុន អង្គរលែនម៉ាក្សវិនិយោគលើ ការផ្គត់ផ្គង់ទឹកស្អាត តាមរយះការកែឆ្នៃយកទឹកចេញពី ទឹកដែលប្រើប្រាស់រួច (ទឹកស្អុយ) របស់បងប្អូន? អស់កង្វល់ទៀតហើយ ទឹកស្អុយនិងលែងហូរចូលសមុទ្រ។ លោកបន្តថា ចំណែកខេត្តសៀមរាប បច្ចុប្បន្នមានបញ្ហាចោទធំជាងគេ គឺអត់មានទីតាំងស្តុកទឹកស្អុយ មិនដឹងថា ទឹកដែលប្រើប្រាស់រួច ត្រូវបង្ហូរទៅទីណា ។ អង្គលែកម៉ាក្សនិងចេញមុខជួយដោះស្រាយបន្ទុកទាំងអស់នេះ។

គម្រោង បុរីអង្គរលែនម៉ាក្ស បន្ទាយស្រី និងជាទីតាំងគំរូមុនគេ ក្នុងការបំពាក់ឧបករណ៏អាងចំរោះទឹកស្អុយ ចម្រាញ់យកជាទឹកស្អាតផងដែរ៕