CDCអនុម័តគំរោងវិនិយោគតម្លៃជាង៧៧លានដុល្លារអាមេរិក

0

​ដោយវុត្ថា

​ភ្នំពេញ៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងវិនិយោគតម្លៃ៧៧,២លានដុល្លារអាមេរិក តាមសំណើរសុំពីក្រុមហ៊ុនឯកជនចំនួន៥ ដែលវិនិយោគលើវិស័យចម្រុះនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលទើបទទួ​ល​បានកាលពីល្ងាចថ្ងៃទី៧ មិនាកន្លងមកនេះបានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន៥ដូចជា ទី១ ក្រុមហ៊ុន “RENS MEDCARE (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្ររោងចក្រផលិតសម្ភារៈបរិក្ខាពេទ្យ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេ​សក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៨៧កន្លែង។

ទី២ ក្រុមហ៊ុន“HUAYUE INTERNATIONAL PACKING TECHNOLOGY CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតផលផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជីខេត្តព្រះសីហនុ មានទុនវិនិយោគប្រមា​ណ២៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧៦កន្លែង។ ទី៣ ក្រុមហ៊ុន “ ZHEJIANG HOME POINT FURNITURE CO., LTD”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥២៣កន្លែង។

ទី៤ ក្រុមហ៊ុន“ TOMSON MERCHANDISE CO., LTD”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ធ្នើរលម្អជាលោហធាតុ និងសម្ភារៈបរិក្ខារលម្អសួន មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៥០៤កន្លែង។ និងទី៥ក្រុមហ៊ុន “ HAWMAO (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតក្រដាស មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១០,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០៥កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here