ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនវាយនភណ្ឌYue Qun របស់ប្រទេសចិនបានសម្រេចចិត្តបោះទុន១៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ពិធីបញ្ចុះបឋមសិលាគម្រោងក្រុមហ៊ុនវាយនភណ្ឌYue Qun ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះដោយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកWang Wentianនិងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងម្ចាស់ក្រុមហ៊ុន។
រោងចក្រមួយនេះ គឺគម្រោងវិនិយោគរបស់ Ning Bo Shen Zhou គ្រុបគ្រោងនឹងផ្ដល់កន្លែងការងារចំនួន១៧,០០០កន្លែង ហើយនឹងក្លាយជាសហគ្រាសវាយនភណ្ឌដែលធំជាងគេនៅប្រទេសកម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាតំបន់សេដ្ឋកិច្ចគំរូមួយដែលបាននិងកំពុងទាក់ទាញការវិនិយោគពីបរទេស ពិសេសក្រុមហ៊ុនជប៉ុនធំៗជាច្រើនបាននិងកំពុងវិនិយោគនៅតំបន់នេះ៕






