សហព័ន្ធសម្ភារៈសំណង់ដ៏ធំរបស់ចិនគ្រោងចូលមកវិនិយោគនៅកម្ពុជា

0

​ដោយនៅ វឌ្ឍនា

​ភ្នំពេញ៖​ ដោយមើលឃើញប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង សហព័ន្ឋសម្ភារៈសំណង់នៃប្រទេសចិន គ្រោងចូលមកវិនិយោគនៅប្រទេសកម្ពុជានាពេលខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោកទី នរិន្ទ និងសុខ ខាវ៉ាន់ រដ្ឋលេខាធិការ អមដោយមន្រ្តីជំនាញ បានទទួលជួបពិភាក្សាការងារ ជាមួយតំណាងសហព័ន្ធសម្ភារៈសំ​ណង់ចិនកាលពីដើមសប្តាហ៍នេះ។

ថ្លែងក្នុងជំនួបពិភាក្សាការងារនេះ តំណាងសហព័ន្ធសម្ភារៈសំណង់ចិន មានការចាប់អារម្មណ៍ខ្លាំង ទៅលើសក្តានុពលនៃការអភិវឌ្ឍ និងការវិនិយោគលើវិស័យរ៉ែ ជាពិ​សេ​សរ៉ែអលោហៈនៅកម្ពុជា។


លោកទី នរិន្ទ បានសម្តែងនូវការសា្វគមន៍ និងលើកទឹកចិត្តដល់សហព័ន្ធ ក៏ដូចជាក្រុមហ៊ុនដែលជាសមាជិកដែលមានចំណាប់អារម្មណ៍ សូមមកធ្វើការសិក្សាបន្ថែម ដើម្បីឈានដល់ការវិនិយោគក្នុងគោលបំណងជំរុញ និងលើកកម្ពស់ផលិតកម្មនិងអាជីវកម្មក្នុង​ស្រុកឱ្យកាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here