Hattha top Banner

តម្លៃហាងឆេងមាសបានស្ថិតក្នុងភាពមិនច្បាស់លាស់នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងភាពមិនច្បាស់លាស់ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីចេញផ្សាយរបាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)នៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះ។

តម្លៃមាស Spot Gold បានងើបឡើង០,០៣%ដល់២៣៨៦,៨៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៣ភាគរយដល់២៣៩១,៩០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:១៧នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញនេះ តម្លៃមាស Spot Gold បានងើបឡើងដល់២៣៨៦,០៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើងដល់២៣៩៤,៩០ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here