Hattha top Banner

តើបណ្តាប្រទេសទាំង៥ណាខ្លះ ដែលមានទុនបម្រុងប្តូរប្រាក់បរទេសច្រើនជាងគេនៅលើពិភពលោកនៅដើមឆ្នាំនេះ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទុនបម្រុងប្តូរប្រាក់បរទេស(foreign exchange reserves) ត្រូវបានគេប្រើប្រាស់សំដៅទៅលើទ្រព្យសកម្ម ឬរូបិយប័ណ្ណបរទេស ដែលរក្សាទុកដោយធនាគារកណ្តាល របស់បណ្តាប្រទេ​សនីមួយៗនៅលើពិភពលោក។

ទុនបម្រុងទាំងនេះមានសារៈសំខាន់ណាស់ ក្នុងការទូទាត់ពា​ណិជ្ជកម្មអន្តរជាតិ ហើយថែមទាំងការពារហានិភ័យ នៃអត្រាប្តូរប្រាក់ផងដែរ ខណៈប្រទេសភាគច្រើន នៅលើពិភពលោកមានទុនបម្រុងជាប្រាក់ដុល្លារអាមេរិក និងមាសផងដែរ។

ខាងក្រោមនេះ គឺជាបណ្តាប្រទេសធំៗទាំង៥ ដែលមានប្រាក់បម្រុងបរទេសសរុបច្រើនជាងគេ បង្អស់នៅលើពិភពលោក គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤៖

ចំណាត់ថ្នាក់ទី១: ប្រទេសចិន
ប្រទេសចិននាំមុខគេក្នុងបញ្ជីប្រទេសកំពូលទាំង៥ ដែលមានទុនបម្រុងរូបិយប័ណ្ណបរទេសច្រើនបំផុត រួមទាំងមាសផងដែរ។ នៅក្នុងត្រីមាស១ ប្រទេសចិនមានទុនបម្រុង រូបិយប័ណ្ណបរទេសសរុបចំនួន៣,៤៧ទ្រីលានដុល្លារ ដោយក្នុងនោះមានទុនបម្រុងមាស គិតជាទឹកប្រាក់ចំនួន១៦១,០៧ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាមាសពិភពលោក។

ចំណាត់ថ្នាក់ទី២: ប្រទេសជប៉ុន
ប្រទេសជប៉ុននាំមុខគេលំដាប់ទី២ ក្នុងបញ្ជីប្រទេសកំពូលទាំង៥ ដែលមានទុនបម្រុងរូបិយប័ណ្ណបរទេសច្រើនបំផុត។ នៅក្នុងត្រីមាស១ ប្រទេសនេះមានទុនបម្រុងរូបិយប័ណ្ណបរទេស សរុបចំនួន១,២៩ទ្រីលានដុល្លារ ក្នុងនោះមានទុនបម្រុងមាស គិតជាទឹកប្រាក់ចំនួន៦០,២២ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាមាសពិភពលោក។

ចំណាត់ថ្នាក់ទី៣: ប្រទេសស្វីស
ប្រទេសស្វីសនាំមុខគេលំដាប់ទី៣ ក្នុងបញ្ជីប្រទេសកំពូលទាំង៥ ដែលមានទុនបម្រុងរូបិយប័ណ្ណបរទេសច្រើនបំផុត។ នៅក្នុងត្រីមាស១ ប្រទេសនេះមានទុនបម្រុង រូបិយប័ណ្ណបរទេសសរុបចំនួន៨៦៤,៤២ពាន់លានដុល្លារ ដោយក្នុងនោះមានទុនបម្រុងមាសគិតជាទឹកប្រាក់ចំនួន៦៩,៤៩ពាន់លានដុល្លារ។ នេះបើយោងតាមទិន្ន​ន័យរបស់ក្រុមប្រឹក្សាមាសពិភពលោក។

ចំណាត់ថ្នាក់ទី៤: សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកនាំមុខគេលំដាប់ទី៤ ក្នុងបញ្ជីប្រទេសកំពូលទាំង៥ ដែលមានទុនបម្រុងរូបិយប័ណ្ណបរទេសច្រើនបំផុត។ នៅក្នុងត្រីមាស១ ប្រទេសនេះមានទុនបម្រុងរូបិយប័ណ្ណ បរទេសសរុបចំនួន៨១១,៨១ពាន់លានដុល្លារ ដោយក្នុងនោះមានទុនបម្រុងមាសគិតជាទឹកប្រាក់ចំនួន៥៧៩,០៥ពាន់លានដុល្លារ។ នេះបើយោងតាមទិន្ន​ន័យរបស់ក្រុមប្រឹក្សាមាសពិភពលោក។

ចំណាត់ថ្នាក់ទី៥: ប្រទេសឥណ្ឌា
ប្រទេសឥណ្ឌាឈរនៅលេខរៀងទី៥ ក្នុងបញ្ជីប្រទេសកំពូលទាំង៥ ដែលមានទុនបម្រុងរូបិយប័ណ្ណបរទេសច្រើនបំផុត។ នៅក្នុងត្រីមាស១ ប្រទេសនេះ មានទុនបម្រុងរូបិយប័ណ្ណបរទេសសរុបចំនួន៦៥១,៩៥ពាន់លានដុល្លារ ដោយក្នុងនោះមានទុនបម្រុងមាសគិតជាទឹកប្រាក់ចំនួន៥៨,៥២ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាមាសពិភពលោក៕ប្រភព:Times of India៕

LEAVE A REPLY

Please enter your comment!
Please enter your name here