Hattha top Banner

IMFបានផ្តល់អនុសាសន៍ឲ្យបែងចែងរាជធានីភ្នំពេញជាបីតំបន់

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ មូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF) បានផ្តល់អ​នុសា​សន៍ឲ្យបែងចែករាជធានីភ្នំពេញ ជាបីតំបន់ខុសៗគ្នា។

មន្រ្តីIMFបានជួបជាមួយមន្រ្តីធនាគារជាតិនៃកម្ពុជា កាលពីខែមេសា ដោយបានលើកឡើងថា ជាមួយនឹង “ការសង្កេតឱ្យបានគ្រប់គ្រាន់ ក្នុងរាជធានីភ្នំពេញ” រាជធានីភ្នំពេញគួរបែងចែកជាបីតំបន់ខុស​ៗគ្នា គឺរាជធានីភ្នំពេញកណ្តាល រាជធានីភ្នំពេញប៉ែកខាងកើត ដែលគ្របដណ្តប់ចំនួន៨ខណ្ឌ តំបន់ជាយក្រុងផ្នែកខាងត្បូង គ្របដណ្តប់ចំនួន៤ខណ្ឌ និងជាយក្រុងគ្របដណ្តប់ចំនួន៤ខណ្ឌ។

របាយការណ៍របស់IMF បានផ្តល់អនុសាសន៍ឱ្យគេហទំព័ររប​ស់​NBC ផ្សព្វផ្សាយព័ត៌មានលម្អិត នៃវិធីសាស្ត្រថ្មីសម្រាប់ការគណនាសន្ទស្សន៍។

ក្រុម IMF បាន​រក​ឃើញ​ថា “សន្ទស្សន៍តម្លៃអចលនទ្រព្យដែលអាចទុកចិត្តបាន និងសូចនាករផ្សេងទៀត នៃទីផ្សារអចលនទ្រព្យមានសារៈសំខាន់ សម្រាប់ការវាយតម្លៃការអភិវឌ្ឍន៍ និងហានិភ័យនៅក្នុងទីផ្សារអចលនទ្រព្យ និងការយល់ដឹងពីទំនាក់ទំនងរវាងទីផ្សារអចលនទ្រព្យ និងគុណភាពហិរញ្ញវត្ថុ”។

របាយការណ៍ និងអនុសាសន៍នេះ ត្រូវបានផ្តល់ឲ្យដោយលោក Barra Casey សេដ្ឋវិទូជាន់ខ្ពស់នៅ IMF នៅទីក្រុង Washington ដែលមានជំនាញខាងស្ថិតិអចលនទ្រព្យបានដឹកនាំក្រុមនេះ។

ក្នុងដំណើរបេសកកម្មមកកាន់រាជធានីភ្នំពេញ ក្រុមការងាររបស់លោកBaara Casey បានជួបជាមួយមន្ត្រីធនាគារជាតិនៃកម្ពុជា ចំនួន៩រូបរួមទាំងលោកបណ្ឌិត ឃូ វុឍ្ឍី អគ្គនាយករងទទួលបន្ទុកគោលនយោបាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអនុប្រធានរបស់គាត់ គឺលោក អ៊ិត ហេរ៉ូ ដែលជាប្រធាននាយកដ្ឋានស្ថិតិរបស់ធនាគារកណ្តាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here