Hattha top Banner

កម្ពុជារំពឹងថាទទួលបានរំហូរវិនិយោគផ្ទាល់ពីបរទេសកើនឡើង ៨ភាគរយនៅឆ្នាំ២០២៥

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាបានរំពឹងថានឹងបន្តកើនដល់ ប្រមាណ៤២៥០លានដុល្លារអាមេរិក សមមូលនឹងប្រមាណ៩,០% នៃផលទុនជាតិសរុប (ផ.ស.ស) ដោយសារការបន្តសកម្មភាពវិនិយោគលើវិស័យសក្តានុពល។

ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់២២,៣០៣ លានដុល្លារអាមេរិក ឬស្មើប្រមាណ៨,០ខែនៃការនាំចូល។

យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០២៥- ២០២៧ បានរំពឹងថា រំហូរការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ ២០២៥-២០២៧, ត្រូវបានព្យាករថានឹងបន្តកើន ក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្តវិនិយោគ ជាមួ យនឹងបរិយាកាសកាន់តែអំណោយផល សម្រាប់ការវិនិយោគនៅកម្ពុជា តាមរយៈការអនុវត្ត #ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា# និងគោលនយោបាយគាំទ្រមួយចំនួនទៀត។

ផ្អែកលើមូលដ្ឋាននេះ, ក្នុងរយៈពេលមធ្យមខាងមុខ កម្ពុជារំពឹងថា នឹងអាចទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់, ជាពិសេសក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។ ជាលទ្ធផល, ទុនបម្រុងអន្តរជាតិនឹងបន្តកើន ដោយមានទំហំជាមធ្យមប្រមាណ៧ខែ នៃការនាំចូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here