Hattha top Banner

តើរដ្ឋាភិបាលបង្ហាញចំណាយសរុបថវិកាថ្នាក់ជាតិលើវិស័យអ្វីខ្លះ និងមានទំហំបែបណានៅឆ្នាំ២០២៥

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិ សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ បានអោយដឹងថា រដ្ឋាភិបាលនឹងចំណាយសរុបថវិកាថ្នាក់ជាតិ ត្រូវបានគ្រោងរភាធ ទៅតាមវិស័យជាច្រើន។

វិស័យសំខាន់ៗ ដែលត្រូវចំណាយមានដូចខាងក្រោម៖
-ចំណាយសរុបថវិការដ្ឋ គ្រោង១៧,៨៤% នៃផលទុនជាតិសរុប(ផ.ស.ស។
-ចំណាយចរន្តថវិការដ្ឋ គ្រោង១២,៤១% នៃ ផ.ស.ស
-ចំណាយបន្ទុកបុគ្គលិក គ្រោង៥,៥៤% នៃ ផ.ស.ស
-ចំណាយក្រៅបន្ទុកបុគ្គលិក គ្រោង៦,៨៧% នៃ ផ.ស.ស
-ចំណាយមូលធន គ្រោង៥,៤២% នៃ ផ.ស.ស សម្រាប់ស្តារហេដ្ឋារចនាសម្ព័ន្ធនានា។
-ចំណាយសរុបថវិកាថ្នាក់ជាតិ ដែលចែកជា

   ក-ចំណាយវិស័យរដ្ឋបាលទូទៅ ត្រូវបានគ្រោងប្រមាណ ១,៦៤% នៃ ផ.ស.ស. ដើម្បីបន្ត គាំទ្រការអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ។
ខ- ចំណាយវិស័យការពារជាតិ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងប្រមាណ ២,៧៣% នៃ ផ.ស.ស. សំដៅគាំទ្រដល់បុព្វហេតុធានាកិច្ចការពារជាតិ និងរក្សា សន្តិភាព និងស្ថិរភាពនយោបាយ។
គ-ចំណាយវិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៥,១៧% នៃ ផ.ស.ស. សំដៅថែទាំសុខភាព គាំពារផ្នែកសង្គមកិច្ច, សាសនា, វប្បធម៌ និងបរិស្ថាន។
ង-ចំណាយវិស័យសេដ្ឋកិច្ច ត្រូវបានគ្រោងប្រមាណ ៣,៨៣% នៃ ផ.ស.ស. ដើម្បីគាំទ្រដល់ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។
ច- ចំណាយផ្សេងៗ ត្រូវបានគ្រោងប្រមាណ ៣,២៩% នៃ ផ.ស.ស. ដើម្បីផ្តល់លទ្ធភាព និងភាពបត់បែនខ្ពស់ដល់រាជរដ្ឋាភិបាល ក្នុងការបំពេញតម្រូវការ។

ចំពោះកិច្ចការបន្ទាន់ចំពោះមុខរបស់ រាជរដ្ឋាភិបាល ដូចជាការត្រៀមបម្រុងសម្រាប់គ្រោះមហន្តរាយធម្មជាតិ និងស្បៀងបំរុងជាដើម។
៧-ចំណាយចរន្តថវិកាថ្នាក់ជាតិគ្រោង១១,៤៧% នៃ ផ.ស.ស និង
៨-ចំណាយចរន្តថវិកាថ្នាក់ក្រោមជាតិ គ្រោង១,៧៩% នៃ ផ.ស.ស៕

វិមានសន្តិភាព

LEAVE A REPLY

Please enter your comment!
Please enter your name here