Hattha top Banner

តើស្ថានភាពនៃលក់រាយនៅទីក្រុងធំៗចំនួន៣ ក្នុងតំបន់អាស៊ាន មានតម្លៃបែបណានៅក្នុងត្រីមាសទី១?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យលក់រាយ ឬផ្សារទំនើប នៅក្នុងតំបន់អាស៊ាន មានការប្រែប្រួលខុសៗគ្នា ខណៈសេដ្ឋកិច្ចរបស់បណ្តាប្រទេសមួយចំនួន ដូចជាប្រទេសហ្វីលីពីនជាដើម ត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ច លឿនជាងគេបំផុតក្នុងតំបន់។

ខាងក្រោមនេះគឺជាស្ថានភាពទីផ្សារលក់រាយ នៅក្នុងទីក្រុងធំៗរបស់បណ្តាប្រទេសចំនួន៣ នៅតំបន់អាស៊ាន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤។

ទី១: ទីក្រុងបាងកក ប្រទេសថៃ
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ អត្រាថ្លៃជួលទីតាំងលក់រាយជាមធ្យមក្នុងរាជធានីបាងកក នៅតែមានស្ថេរភាពក្នុងកម្រិតចាប់ពី១.៤០០បាតទៅ២.៥០០បាត (ប្រហែល៣៨ដុល្លារ ទៅ៦៨ដុល្លារ) ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

 ទី២: ទីក្រុងមានីល ប្រទេសហ្វីលីពីន
នៅក្នុងត្រីមាសទី១ ឆ្នាំនេះ អត្រាទីតាំងលក់រាយ ដែលគេទុកទំនេរចោលនៅទូទាំងតំបន់Metro Manila បានកើនឡើងដល់១៥,៥% បើធៀបនឹងកម្រិត១៤,៤% នៅក្នុងត្រីមាសមុន ដោយសារតែការបើកផ្សារទំនើបថ្មីៗ។

តួលេខនេះបានបង្ហាញឱ្យឃើញថា ថ្វីបើមានការផ្គត់ផ្គង់បន្ថែមដាក់ចូលទៅក្នុងទីផ្សារយ៉ាងណាក្តី ក៏អត្រាទីតាំងលក់រាយ ដែលគេទុកទំនេរចោល បានកើនឡើងក្នុងកម្រិតតិចតួចប៉ុណ្ណោះ ដោយសារអាជីវករ បានសម្រុកជួលថ្មី ឬពង្រីកទំហំទីកន្លែងលក់ដូររបស់ពួកគេ ខណៈថ្លៃជួលបានកើនឡើង០,៦% ដល់១៤៣៨ប៉េសូ(៨៥,៦ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។

ទី៣: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី
នៅក្នុងអំឡុងត្រីមាសទី១ អត្រាថ្លៃជួលជាមធ្យមនៅក្នុងទីផ្សារលក់រាយ របស់ទីក្រុងហ្សាកាតា បានស្ថិតនៅទ្រឹងត្រឹម៨០៨.៥០០រូពៀ(ប្រហែល៥០,១ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

ផ្ទុយទៅវិញ នៅក្នុងត្រីមាសទី១ដដែល ថ្លៃសេវាកម្មជាមធ្យម(service charge) បានកើនឡើង២,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់កម្រិត១៩៥.៩០០រូពៀ ក្នុងមួយម៉ែត្រការ៉េ។

ចំណែកឯអត្រាទីតាំងលក់រាយជាមធ្យម ដែលគេទុកទំនេរចោល បានស្ថិតក្នុងរង្វង់២០,៩ភាគរយ ស្របពេលដែលការលក់រាយនៃវិស័យម្ហូបអាហារ និងភេសជ្ជៈ (F&B) នៅតែបន្តមានភាពសកម្មបំផុត។នេះបើយោងតាមក្រុមហ៊ុន Cushman&Wakefield៕

LEAVE A REPLY

Please enter your comment!
Please enter your name here