Hattha top Banner

តុលាការថៃគ្រោងដកតំណែងលោក Srettha Thavisin

0

បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃអាចនឹងពិចារណាដកតំណែងលោកស្រេថា ថាវីស៊ីជានាយករដ្ឋមន្រ្តីថៃបន្ទាប់ពីក្រុមសភាថៃបានធ្វើការប្តឹងផ្តល់ទៅតុលាការកំពូលថៃចោទលោក ស្រេថា ថាវីស៊ីន ពីបទតែងតាំងមន្រ្តីថ្មីដែលធ្លាប់ជាប់ពន្ធនាគារកាលពីកន្លងទៅពីបទសូបប៉ាន់ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៥ម៉ឺនដុល្លារ។ ការសម្រេចនេះ ធ្វើឡើងក្រោមសំឡេងគាំទ្រពីសមាជិកតុលាការចំនួន៥ លើ៩ ដោយតុលាការបានទាមទារឱ្យលោកស្រេថា ដាក់ឯកសារការពារក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់។

តុលាការធម្មនុញ្ញនៃប្រទេសថៃនៅថ្ងៃសុក្រនេះបានទទួលយកពាក្យបណ្តឹងពីសមាជិកព្រឹទ្ធសភាថៃជុំវិញការចោទប្រកាន់លោកស្រេថា ថាវីស៊ីនដែលបានតែងតាំងមន្រ្តីធ្លាប់ជាពន្ធនាគារ។ ក្នុងពាក្យបណ្តឹងនោះក៏បានទាមទារឱ្យដកតំណែងលោក Pichit Chuenban ពីតំណែងរដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្រ្តី។ ភ្លាមៗលោក Pichit Chuenban ក៏បានលាលែងពីតំណែងជារដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្រ្តី។

សមាជិកព្រឹទ្ធសភាទាំង ៤០រូប បានអះអាងលោក ស្រេថា បានតែងតាំងលោក Pichit Chuenban រដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្រ្តី បើទោះបីជាលោកបានដឹងថា តុលាការកាលពីឆ្នាំ ២០០៨ បានកាត់ទោសឲ្យលោកឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ ពីបទប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការកំពូលក្នុងទឹកប្រាក់ចំនួន ២ លានបាត (ប្រហែល ៦១,៥០០ ដុល្លារ) ការសូកប៉ាន់នេះធ្វើឡើងនៅពេលដែលលោកកំពុងបម្រើការជាមេធាវីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា៕

លោកស្រេថា ថាវីស៊ីន (ឆ្វេង) លោក លោក Pichit Chuenban (ស្តាំ)

LEAVE A REPLY

Please enter your comment!
Please enter your name here