ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានទៅក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣ របស់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ប៉ុន្តែតើផលទុនជាតិសរុប (GDP) ប្រទេសឥណ្ឌាឈរនៅលំដាប់ណា ក្នុងបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ច កំពូលទាំង១០របស់ពិភពលោកនាបច្ចប្បន្ន?។
កាលពីឆ្នាំ២០២៣កន្លងទៅ សហរដ្ឋអាមេរិក និងប្រទេសចិននៅតែជាមហាអំណាចសេដ្ឋកិច្ចលេខ១ និងលេខ២នៅលើពិភពលោក ខណៈជប៉ុនបានបាត់បង់តំណែង ជាមហាអំណាចសេដ្ឋកិច្ចទី៣ទៅឱ្យអាល្លឺម៉ង់ ហើយឥណ្ឌាឈរនៅលេខរៀងទី៥។
ចំណែក ខាងក្រោមនេះគឺជាបណ្តាប្រទេសទាំង១០ ដែលនឹងមានទំហំសេដ្ឋកិច្ចធំជាងគេ នៅលើពិភពលោក ដោយផ្អែកលើការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។
មហាអំណាចទី១
ផលទុនជាតិសរុប(GDP) របស់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ចំនួនជាង២៧,៣៦ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤GDP របស់ប្រទេសនេះ នឹងកើនឡើងដល់ទំហំជាង២៨,៧៨ទ្រីលានដុល្លារ។
មហាអំណាចទី២
ចំណែកផលទុនជាតិសរុប(GDP) របស់ប្រទេសចិន មានទំហំទឹកប្រាក់ចំនួនជាង១៧,៦៦ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ GDP របស់ប្រទេសនេះ នឹងកើនឡើងដល់ទំហំជាង១៨,៥៣ទ្រីលានដុល្លារ។
មហាអំណាចទី៣
រីឯផលទុនជាតិសរុប(GDP) របស់ប្រទេសអាល្លឺម៉ង់ មានទំហំទឹកប្រាក់ចំនួនជាង៤,៤៦ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ GDP របស់ប្រទេសនេះ នឹងកើនឡើងដល់ទំហំជាង៤,៥៩ទ្រីលានដុល្លារ។
មហាអំណាចទី៤
ងាកមកកាន់ប្រទេសជប៉ុន(GDP) របស់ប្រប្រទេសនេះមានទំហំទឹកប្រាក់ចំនួន ជាង៤,២១ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ GDP របស់ប្រទេសនេះ នឹងធ្លាក់ចុះមកនៅត្រឹមទំហំជាង៤,១១ទ្រីលានដុល្លារ។
មហាអំណាចទី៥
ផលទុនជាតិសរុប(GDP) របស់ប្រទេសឥណ្ឌា មានទំហំទឹកប្រាក់ចំនួនជាង៣,៥៧ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ GDP របស់ប្រទេសនេះ នឹងកើនឡើងដល់ទំហំជាង៣,៩៤ទ្រីលានដុល្លារ។
មហាអំណាចទី៦
ចំណែកផលទុនជាតិសរុប(GDP) របស់ប្រទេសអង់គ្លេសមានទំហំទឹកប្រាក់ ចំនួនជាង៣,៣៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤GDP របស់ប្រទេសនេះ នឹងកើនឡើងដល់ទំហំជាង៣,៤៩ទ្រីលានដុល្លារ។
មហាអំណាចទី៧
ចំណែកផលទុនជាតិសរុប(GDP) របស់ប្រទេសបារាំង មានទំហំទឹកប្រាក់ ចំនួនជាង៣,០៣ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ GDP របស់ប្រទេសនេះ នឹងកើនឡើងដល់ទំហំជាង៣,១៣ទ្រីលានដុល្លារ។
មហាអំណាចទី៨
ចំណែកប្រទេសនៅតំបន់អឺរ៉ុប (GDP) របស់ប្រទេសអ៊ីតាលី មានទំហំទឹកប្រាក់ ចំនួនជាង២,២៥ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ GDP របស់ប្រទេសនេះ នឹងកើនឡើងដល់ទំហំជាង២,៣២ទ្រីលានដុល្លារ។
មហាអំណាចទី៩
GDP របស់ប្រទេសប្រេស៊ីល មានទំហំទឹកប្រាក់ចំនួនជាង២,១៧ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ GDP របស់ប្រទេសនេះ នឹងកើនឡើងដល់ទំហំជាង២,៣៣ទ្រីលានដុល្លារ។
មហាអំណាចទី១០
រីឯផលទុនជាតិសរុប(GDP) របស់ប្រទេសកាណាដាមានទំហំទឹកប្រាក់ចំនួន ជាង២,១៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤GDP របស់ប្រទេសនេះ នឹងកើនឡើងដល់ទំហំជាង២,២៤ទ្រីលានដុល្លារ៕ប្រភព: Times of India៕