ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញ នៅល្ងាចថ្ងៃសុក្រនេះ បើប្រៀបធៀបទៅនឹងតម្លៃ ក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៩%ដល់២៣៣៩,៧០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៩ភាគរយដល់២៣៤១,៧០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:៣៦នាទីល្ងាច។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣២៨,៣៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៣៧,២០ដុល្លារ ក្នុងមួយអោន។
កំណត់សម្គាល់៖ តម្លៃហាងឆេងមាសនៅល្ងាចថ្ងៃសុក្រនេះបានងើបឡើងថ្លៃ ក្នុងលក្ខខណ្ឌយកទៅប្រៀបធៀបជាមួយតម្លៃបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា៕