ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមអ្នកវិទ្យាសាស្ត្រចិនអះអាងថា ខ្លួនបានរកឃើញវិធីសាស្ត្របង្កើតផ្លូវរូងក្រោមដីនៅក្រោមកោះសិប្បនិមិត្ត ក្នុងសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងបានសាងសង់ឡើង ដើម្បីពង្រឹងការទាមទារកាន់កាប់ដែនទឹកនៅតំបន់នេះ។
កោះសិប្បនិមិត្តទាំងនេះមានទំហំតូចណាស់ និងមានមនុស្សច្រើនកុះករ ជាពិសេសនៅក្នុងតំបន់ថ្មប៉ប្រះទឹក Spratly ដែលមានការប្រកួតប្រជែងទាមទារដែនទឹកគ្នារវាងប្រទេសចិន តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន។
កាលពីមុន គេគិតថា សណ្ឋានីដីខ្សាច់នៅលើកោះសិប្បនិម្មិតរបស់ចិនក្នុងតំបន់សមុទ្រខាងត្បូងនេះ មិនស័ក្តិសមសម្រាប់ការសាងសង់ផ្លូវក្រោមដីនោះទេ។ ប៉ុន្តែ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ocean of China អះអាងថា ខ្លួនបានរកឃើញវិធីសាស្រ្តថ្មីដើម្បីដោះស្រាយបញ្ហានេះ។ នេះ បើ យោងតាមកាសែត South China Morning Post។







