ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដឹកនាំបុគ្គលិក បុរី វិមានសំណាង នាំយកថវិកាដែលជាកម្រៃពីការបង្រៀនថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ អាសុី អឺរ៉ុប អស់រយះពេល ៤ខែ ធ្វើជាអំណោយសប្បុរសធម៌ជួយមណ្ឌលមែកឈើ

0

នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដឹកនាំបុគ្គលិក បុរី វិមានសំណាង រួមទាំងសប្បុរសជននានា បរិច្ចាគថវិកា ធនធាន និងសម្ភារៈ ក្នុងកិច្ចការសប្បុរសធម៌ជូនដល់ក្មួយៗ លោកគ្រូ និងអ្នកគ្រូ នៅសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) ស្ថិតនៅផ្លូវបេតុង ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាននាំយកកម្រៃដែលទទួលបានមកពីការបង្រៀនថ្នាក់បណ្ឌិតមុខវិជ្ជា៖ Brand Marketing & SME Stratefy ដោយជោគជ័យ នៅសាកលវិទ្យាល័យ អាសុី អឺរ៉ុប អស់រយះពេល ៤ខែ និងបានដឹកនាំបុគ្គលិក ក្រុមហ៊ុន បុរី វិមានសំណាង និងក្រុមហ៊ុន Keller Williams Cambodia ចូលរួមដើម្បីយកទៅប្រេីប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសាលា ឯកសណ្ឋានសិស្ស សម្ភារៈសិក្សា ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានផ្តាំផ្ញេី និងលើកទឹកចិត្តដល់ក្មួយៗទាំងអស់ត្រូវខឹកខំប្រឹងប្រែងរៀនសូត្រ ឱ្យខ្លាំងពូកែ ដេីម្បីជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនក្នុងការថែរក្សា ការពារជាតិ មាតុភូមិ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិរបស់យេីងទាំងអស់គ្នា ជាពិសេស ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខទាំងឡាយ ដេីម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕

គួរបញ្ជាក់ផងដែរថា មូលនិធិសប្បុរសធម៌ របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រសម្រាប់សម្រាលដល់ការលំបាកចំពោះ អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា។

LEAVE A REPLY

Please enter your comment!
Please enter your name here