ADBផ្តោតលើការសិក្សាពង្រឹងប្រសិទ្ឋភាពនៃតំបន់សេដ្ឋកិច្ច តាមព្រំដែន

0

ដោយៈ គង់ ហ្វីអូណា

        កោះកុងៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោកបណ្ឌិតអ៊ុក ភ័ត្រា បានស្វាគមន៍លោកស្រីAggarwal Aradhna ប្រធានក្រុមសិក្សាស្រាវជ្រាវ កម្មវិធីមហាអនុតំបន់ទន្លេមេគង្គ នៃធនា​គារអភិវឌ្ឍន៍អាស៊ីADB និងមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជួបប្រជុំពិភាក្សាលើ “ការសិក្សាដើម្បីពង្រឹងប្រសិទ្ធភាព នៃតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដោយផ្តោតលើតំបន់សេដ្ឋកិច្ច តាមច្រកព្រំដែន (BEZs) ក្នុងប្រទេសនៃអនុតំបន់ទន្លេមេគង្គ (GMS)”។

គោលបំណងនៃការសិក្សានេះគឺ ដើម្បីវាយតម្លៃឡើងវិញនូវតំប​ន់សេដ្ឋកិច្ចតាមច្រកព្រំដែន (BEZs) និងតំបន់សេដ្ឋកិច្ចតាមច្រកព្រំដែន (BEZs) និងអភិវឌ្ឍគោលនយោបាយ អនុសាសន៍ ដើម្បីតម្រង់ទិសយុទ្ធសាស្រ្តពាក់ព័ន្ធនៅក្នុងតំបន់ ដោយផ្តោតជាពិសេសលើព្រំដែនកម្ពុជា-ថៃ។

លទ្ធផលនៃការសិក្សា នឹងត្រូវរៀបចំដាក់បង្ហាញជូនដល់រដ្ឋភាគី នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ ឆ្នាំ២០៣០ នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៅប្រទេសចិន ក្នុងខែឧសភា ឬមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here