ដោយៈ គង់ សូរិយា
ភ្នំពេញៈ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម គម្រោងសាងសង់ផ្លូវជាតិលេខ៥០C និងស្ពានឆ្លងកាត់ទន្លេសាប ពីកំពង់ធំ ទៅកំពង់ឆ្នាំង ត្រូវបានលើកយកមកធ្វើបទបង្ហាញ ជូនថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។
លទ្ឋផលនេះ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំ ដោយលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ អ្នកជំនាញបច្ចេកទេស ធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម គម្រោងសាងសង់ផ្លូវជាតិលេខ ៥០C និងស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។







