កម្ពុជា​ ​និង​ ​ADB​ ​រួមគ្នា​បើក​កិច្ចប្រជុំ​ដើម្បី​ពង្រីក​វិសាលភាព​​លើ​កិច្ច​ព្រមព្រៀង​​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​និង​កំពុង​រៀបចំ​កិច្ចប្រជុំ​រួមគ្នា​ ​សម្រាប់​កិច្ចប្រជុំ​លើក​ទី៧​ ​នៃ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​។​

​លោក​ ​តូច​ ​ចាន់​កុសល​ ​រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​ ​លោក​ ​Hideaki​ ​Iwasaki​ ​នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(​ADB​)​ ​ប្រចាំ​ប្រទេស​ថៃ​ជា​សហប្រធាន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ ​និង​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់​ពិភាក្សា​លើ​ការពង្រីក​វិសាលភាព​ក្នុង​ការ​ដាក់​បន្ថែម​ខ្សែ​ផ្លូវ​ ​និង​ច្រកព្រំដែន​មួយចំនួន​ទៀត​ ​និង​កិច្ចប្រជុំ​ត្រៀម​សម្រាប់​កិច្ចប្រជុំ​លើក​ទី៧​ ​នៃ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៣ខែមីនា​ ​ឆ្នាំ២០១៩​។​

​កិច្ចប្រជុំ​នេះ​ ​មានការ​ចូលរួម​ពី​គណៈប្រតិភូ​មក​ពី​ប្រទេស​ ​ក្នុង​តំបន់​មហា​អនុ​តំបន់​មេគង្គ​ ​រួមមាន​៖​ ​ប្រទេស​កម្ពុជា​ ​ចិន​ ​ថៃ​ ​វៀតណាម​ ​ឡាវ​ ​និង​ប្រទេស​មីយ៉ាន់ម៉ា​ ​រួម​ទាំង​ក្រុមការងារ​ ​ADB​ ​អង្គការ​ ​DFAT​ ​និង​អង្គការ​ ​GIZ​ ​ផង​ដែរ​។​

​កិច្ចប្រជុំ​លើក​ទី៧នៃ​គណៈកម្ម​ធិការ​រួមការ​ងារ​ ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ​មាន​រយៈ​ពេល ២ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី១២​ ​ដល់​ថ្ងៃទី១៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​។​ ​កិច្ចប្រជុំ​ថ្ងៃទី១២​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​គឺជា​កិច្ចប្រជុំ​ពិភាក្សា​​លើ​បច្ចេកទេស​ ​និង​កិច្ចប្រជុំ​ត្រៀម​។​ ​ចំណែក​ឯ​ថ្ងៃទី១៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​គឺជា​កិច្ចប្រជុំ​លើក​ទី៧​ ​នៃ​គណៈ​កម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​និង​លោក​ ​Hideaki​ ​Iwasaki​ ​នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(​ADB​)​ ​ប្រចាំ​ប្រទេស​ថៃ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here