លោកស្រី ជា សិរី ៖ ប្រាក់កម្ចីពីធនាគារ បើខ្ចីគ្មានគោលដៅច្បាស់លាស់គួរកុំខ្ចី

0

ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងនូវការអំពាវនាវ ដល់ប្រជាពលរដ្ឋដែលស្វែងរកឥណទាន ប្រាក់កម្ចីពីធនាគារ បើខ្ចីគ្មានគោលដៅច្បាស់លាស់គួរកុំខ្ចី ប៉ុន្តែបើខ្ចីសម្រាប់បង្កើនមុខរបរ ឬអាជីពរបស់ខ្លួនដែលមានប្រាក់ ត្រឡប់មកវិញ ទើបធ្វើឲ្យយើងមិនជួបបញ្ហានៅលើឥណទាននេះ ។

ថ្លែងនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋ កិច្ចលើកទី៤ ស្តីពីតួនាទីរបស់បច្ចេកវិទ្យា ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នេះ លោកស្រី ជា សិរី បានលើកឡើងថា ពាក់ព័ន្ធនឹងប្រាក់កម្ខីឥណទាននេះ ធនាគាជាតិនៃកម្ពុជាបានពង្រឹងចំពោះស្ថានប័នមីក្រូហិរញ្ញ វត្ថុជាញឹកញយ ព្រមទាំងបានចាត់វិធានការចំពោះស្ថានប័នណាមិនបានអប់រំដល់បុគ្គលិក អំពីការសិក្សាឲ្យបានល្អិតល្អន់ ចំពោះអ្នកខ្ចី មុននឹងឲ្យខ្ចី ។

លោកស្រីបានបន្តទៀតថា គ្រឹះស្ថានមួយចំនួន បានដាក់ទិសដៅរបស់ខ្លួន អំពីការបញ្ចេញ ឥណទានបានច្រើន គឺទទួលបានប្រាក់ឧបត្ថម្ភច្រើន ដូច្នេះធ្វើបុគ្គលិករបស់ខ្លួនមិនបានសិក្សាលទ្ធភាពល្អិតល្អន់អំពីអ្នកកម្ចី ដែលនាំឲ្យមានហានីភ័យខ្ពស់សម្រាប់អ្នកខ្ចី ដូចនេះធនាគារជាតិគឺចង់មើលភាគីទាំងសងខាង ទាំងអ្នកផ្តល់ឥណទាន និងអ្នកកម្ខីឥណទាន គឺចង់ឲ្យស្គាល់សិទ្ធ និងកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងនោះចំពោះភាគីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ មុននឹងឲ្យខ្ចីគួរពិនិត្យឲ្យបានច្បាស់លាស់ បើអតិថជននោះអត់លទ្ធភាពក្នុងការផ្តល់ឥណទានមកវិញ ដូចជាជម្រុញ ឲ្យពួកគេធ្លាក់ទឹកជាមិនខាន ។

អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានបន្ថែមថា ដើម្បីជំរុញការគ្រប់គ្រងមានប្រសិទ្ធភាព និងមានហានីភ័យទាបចំពោះអ្នកខ្ចី គឺទាមទារឲ្យមានការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការកម្ខីប្រាក់យកមកប្រើប្រាស់ចំគោលដៅ កន្លងមកធនាគារជាតិ នៃកម្ពុជា បានបើកយុទ្ធនាការរបស់ខ្លួន តោះនិយាយពីលុយ ដែលជាផ្នែកមួយនៃការអប់រំអំពីឥណទាន នឹងបានពង្រឹង ដល់ស្ថាប័នហិរញ្ញវត្ថុផ្ទាល់ ក្នុងនោះធនាគារជាតិក៏បានចាត់វិធានការធ្ងន់ធ្ងរ ទៅលើគ្រឹះស្ថានណាដែលមិនមានការទទួល ខុសត្រូវ មុននឹងធ្វើការផ្តល់ឥណទានទៅឲ្យអតិថជនរបស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here