Hattha top Banner

រដ្ឋាភិបាលឥណ្ឌូនេសុីប្រកាសដាក់ចេញគោលនយោបាយលំនៅដ្ឋានថ្មី ដើម្បីជំរុញលទ្ធភាពទិញផ្ទះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេសុីបានប្រកាសដាក់ចេញផែនការ​គោលនយោបាយថ្មី​មួយ​ ដើម្បី​រៃអង្គាស​​ថវិកាពីប្រាក់​ខែ​របស់​​កម្មករ-និយោជិតដើម្បីគាំទ្រ​គម្រោង​លំនៅដ្ឋានជាតិ។

នៅក្រោមគោលនយោបាយថ្មី កម្មករ-និយោជិតទាំងអស់ ដែលមានប្រាក់ឈ្នួលអប្បបរមា ត្រូវតែចូលរួមចំណែកបង់ប្រាក់ចំនួន២,៥ភាគរយនៃប្រាក់ចំណូលប្រចាំខែរបស់ពួកគេចូលទៅមូលនិធិកម្មវិធីលំនៅដ្ឋានជាតិ។

កាលពី​មុន​ រដ្ឋាភិបាលតម្រូវឱ្យតែ​បុគ្គលិក​រដ្ឋាភិបាល​ពេញ​ម៉ោង​ប៉ុណ្ណោះ​ ដែល​មានកាតព្វកិច្ចចូលរួមចំណែកបង់វិភាគទានទាំងនេះ។ ប៉ុន្តែ សម្រាប់ពេលនេះវិញ រដ្ឋាភិបាល​ បាន​អះអាងថា ​“ការចូលរួមបរិច្ចាគរបស់​ប្រជាជន​ នឹង​ផ្តល់ផលតបស្នងទៅឱ្យពួកគេវិញច្រើនជាងប្រាក់ដែលពួកគេបានបង់ទៅទៀត”។

រដ្ឋាភិបាលបន្តថា កម្មករ-និយោជិតនឹងអាចទទួលបានមូលនិធិ នៅពេលពួកគេទិញអចលនទ្រព្យ។ ប្រសិនបើ​ពួកគេ​មិន​ទិញ​អចលនទ្រព្យ ឬ​មាន​អចលនទ្រព្យ​រួចហើយ ពួកគេ​អាច​ដក​ប្រាក់​ នៅពេល​ពួកគេ​មាន​អាយុ៥៨ឆ្នាំ ឬ​ចូលនិវត្តន៍។A crowd of people holding signs.ទោះជាយ៉ាងណាក្តី ប្រជាជនមួយផ្នែកធំនៃប្រទេសឥណ្ឌូនេសុី នឹងមិនស្ថិតនៅក្រោមគោលនយោបាយនេះទេ ពីព្រោះ កម្លាំងពលកម្មចំនួន៤៧,១%នៅឥណ្ឌូនេស៊ី ឬស្មើនឹង២៤,៨លាននាក់ ទទួលបានប្រាក់ចំណូលទាបជាងកម្រិតប្រាក់ឈ្នួលអប្បបរមាទៅទៀត។ នេះបើយោងតាមទិន្នន័យផ្លូវការប្រចាំឆ្នាំ២០២៣។

ជាមួយគ្នានេះ ប្រាក់ឈ្នួលអប្បបរមាជាមធ្យមនៅប្រទេសឥណ្ឌូនេសុីក៏មានការប្រែប្រួលចន្លោះពី២០០ដុល្លារ ទៅ៥០០ដុល្លារក្នុងមួយខែ អាស្រ័យលើបណ្តាខេត្ត ដែលកម្មករ-និយោជិតបំពេញការងារ។Indonesian workers slam new rule ordering all employees to fund public housingយ៉ាងណាមិញ ការប្រកាសគោលនយោបាយថ្មីនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមកម្មករ ជាពិសេសអ្នក ដែលកំពុងជួបការលំបាកក្នុងការប្រឈមមុខនឹងការកើនឡើងនៃថ្លៃចំណាយលើការរស់នៅប្រចាំថ្ងៃ។

ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបានព្រមានថា “ប្រាក់ដែលរៃអង្គាសបាន អាចត្រូវបានប្រើប្រាស់សម្រាប់អាទិភាពផ្សេងទៀតរបស់រដ្ឋាភិបាល”។ ប៉ុន្តែ អ្នកនាំពាក្យនៃក្រសួងហិរញ្ញវត្ថុឥណ្ឌូនេសុីបានចេញមុខបដិសេធ ដោយអះអាងថា ថវិកាទាំងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់តែជំនួយផ្នែកលំនៅដ្ឋានប៉ុណ្ណោះ៕ប្រភព:ABC៕

LEAVE A REPLY

Please enter your comment!
Please enter your name here