កម្ពុជា​កំពុង​ចាប់ផ្តើម​សិក្សា​ពី​ការប្រើប្រាស់​រូបិយប័ណ្ណ​តាម​តាម​បច្ចេកវិទ្យា​ឌីជីថល

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ ស្របពេល​កំនើន​នៃ​ការធ្វើ​ពាណិជ្ជកម្ម ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ការទូទាត់​រូបិយប័ណ្ណ​តាម​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំ ពុង​សិក្សា​លទ្ធភាព ក្នុងការ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល សម្រាប់​ការទូទាត់​នៅក្នុង​ទីផ្សារ​រូបិយប័ណ្ណ អន្តរជាតិ​ធនាគារ​ផងដែរ។

លោកជំទាវ​នាវ ច័ន្ទ​ថា​ណា​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​លោក បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី៤ ស្តីពី​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុងការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី៥ ខែធ្នូ​នេះ​ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ការចូលរួម​ក្នុងការ​ស្រាវជ្រាវ​បាន​កើនឡើង ស្រប​ពេលដែល​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រីកចម្រើន​ឥតឈប់ឈរ និង​ស្រប​ពេលដែល​បច្ចេកវិទ្យា​បាន​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ក្នុងនោះ​បច្ចេកវិទ្យាថ្មីៗត្រូវបាន​យកមកប្រើ​ប្រាស់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​សេវា​ជាច្រើន​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន។

លោកជំទាវ​បន្តថា “បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បានផ្តល់​គុណសម្បត្តិ​ជាច្រើន តាមរយៈ​ការ​ជម្រុញ ឲ្យ​វិស័យ​សេវា​ហិរញ្ញវត្ថុ​កាន់​តែមាន​ប្រសិទ្ធភាព ចំណាយ​តិច ឆាប់រហ័ស សមាហរណកម្ម​ខ្ពស់ លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​គាំទ្រ​ដល់ កំណើនសេដ្ឋកិច្ច។ លោកជំទាវ​បន្តថា “បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏បាន​បង្ករ​ឲ្យ​មាន​ហា​នី​ភ័យ​ប្រតិបត្តិការ​ផងដែរ រួមមាន​ហា​នី​ភ័យ​Cyber ហា​នី​ភ័យ​នៅក្នុង​ក្រុមហ៊ុន​គតិ​យ​ភាគី ដែល​មិន​នៅក្រោម​ច្បាប់ ការចែង​មិន​ច្បាស់លាស់​នៅក្នុង​ច្បាប់ ហា​នី​ភ័យ​កម្រិត​មីក្រូ និង​ម៉ាក្រូ និង​កង្វះខាត​ទិន្នន័យ​ក្នុងការ​វាយតម្លៃ​ហា​នី​ភ័យ​ជាដើម។

លោកជំទាវ​នាវ ច័ន្ទ​ថា​ណា បាន​បន្តទៀតថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​អភិវឌ្ឍន៍ ប្រព័ន្ធ​ទូទាត់​ផ្អែកលើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុថ្មីៗ នឹង​បានអនុញ្ញាត​ឲ្យ​ផ្តល់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផងដែរ ក្នុងនោះ​ធន​គា​ជាតិ​នៃ​កម្ពុជា បានដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​រាយ នៅ​ឆ្នាំ២០១២សម្រាប់​ផាត់​ទូទាត់​មូល​ប្ប​ទា​នប​ត្រ និង​បញ្ជា​ផ្ទេរ​ឥណទាន។ ចំណែក​ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស ក៏បាន​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០១៦ សម្រាប់​សម្រួល​ដល់​ការទូទាត់ភ្លាមៗនូវ​រាល់​ការផ្ទេរ​មូលនិធិ ។

លោកជំទាវ​បន្តថា ប្រព័ន្ធ Cambodian Shared Switch (CSS) សម្រាប់​សម្រួល​ដល់​ប្រតិបត្តិការ​ម៉ាស៊ីន ATM និង​ម៉ាស៊ីន POS គឺ​ទើប​ដាក់​ឲ្យ​ដំណើរការ​ក្នុងពេលថ្មីៗនេះ​ផងដែរ ហើយ​ក្នុងពេល​បច្ចុប្បន្ន​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ក៏​កំពុង​សិក្សា​លទ្ធភាព ក្នុងការ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល សម្រាប់​ការទូទាត់​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ធនាគារ។ លោក​ឆា​រស៍ វ៉ាន់​ប្រធានស្តីទី​សមាគម​ធនាគារ​កម្ពុជា​បាន​ថ្លែងថា ប្រ​ព័​ន្ឋ​ទូទាត់​បែបនេះ​មិនទាន់​មាននៅ​កម្ពុជា​ទេ ប៉ុន្តែ​នៅ​ប្រទេស​ជឿនលឿន​នានា​បាន អនុវត្តន៍​ហើយ ហេតុនេះ​យើង​ត្រូវ​សិក្សា​លើ​ប្រ​ព័​ន្ឋ​នេះ​ជាក់លាក់​សិន ដើម្បី​កំណត់ថា​គួរ​ជ្រើស​រើសយក​ប្រ​ព័​ន្ឋ​ណាមួយ យកមកប្រើ​ប្រាស់​ឲ្យ​មាន​ប្រ​សិទ្ឋិ​ភាព​ខ្ពស់។លោក​បន្តថា ការប្រើប្រាស់​ប្រ​ព័​ន្ឋ​នេះ​ក៏មាន​ហានិភ័យ​ផងដែរ ហេតុនេះ​ការរៀបចំ​ប្រ​ព័​ន្ឋ​នេះ​ឲ្យ​បានច្បាស់លាស់ មាន​សារៈសំខាន់​ណាស់ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា។

លោក​បន្តថា “ប្រ​ព័​ន្ឋ​ថ្មី​នេះ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នកប្រើប្រាស់ និង​អតិថិជន ហើយ​ធនាគារ​គ្រាន់តែ​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​ប៉ុណ្ណោះ ប៉ុន្តែ​ការរៀបចំ​ប្រ​ព័​ន្ឋ​ឲ្យ​បានច្បាស់លាស់​មាន​សារៈសំខាន់​ណាស់ ដើម្បី​ការពារ​ហានិភ័យ​ពី​ការ​លួច”៕

LEAVE A REPLY

Please enter your comment!
Please enter your name here