ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីលោកស្រី Lorie Logan ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Dallas ក្នុងរដ្ឋតិចសាស់បានជំរុញឱ្យមានការប្រុងប្រយ័ត្នលើការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៥ភាគរយមកនៅត្រឹម៣៨៥០,១៣ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣.៨៥៦ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១១ភាគរយដល់៣៨៧២,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:០៨នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៨៦៨,១០ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕