ដោយ រ៉ាណេត
ភ្នំពេញ៖ នៅក្នុងដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-In បានធ្វើការចុះហត្ថលេខាលើកិច្ចអនុស្សារណៈយោគយល់ និងព្រមព្រៀងទៅលើ៥ចំណុច ដើម្បីពង្រឹងសហប្រតិបត្តិការ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ។
កិច្ចព្រមព្រៀងចំនួន៥ចំណុច រួមមាន
១- កិច្ចព្រមព្រៀងសម្របសម្រួលក្របខ័ណ្ឌស្ដីពីការឥណទានសម្បទានមូលនីធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩-២០២៣
២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងបង្កើតមន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៣- កិច្ចព្រមព្រៀងយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល នៃសាធារណៈរដ្ឋកូរ៉េ ស្ដីពីការផ្គត់ផ្គង់ថាមពលសម្រាប់ប្រព័ន្ធបណ្តាញអគ្គិសនី២ ខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា
៤- កិច្ចព្រមព្រៀងនៃការយោគយល់គ្នាស្ដីអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៃទីភ្នាក់ងារជម្រុញវិនិយោគកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍនៅកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគកូរ៉េ
៥- កិច្ចព្រមព្រៀមយោគយល់គ្នារវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិសម្រាប់សេដ្ឋកិច្ចមនុស្សសាស្ត្រ និងសង្គមសាស្ត្រនៃសាធារណៈរដ្ឋកូរ៉េ ។
សម្ដេច តេជោ ហ៊ុន សែន បានលើកឡើងថា ជាមោទនភាព ដែលប្រទេសទាំង២បានឯកភាពទៅលើការពង្រីកទំហំពាណិជ្ជកម្មរួមគ្នា ជាពិសស ពង្រឹងលើការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ប្រទេសកូរ៉េ ខណៈដែលលោក Moon Jae-In សន្យាក្នុងជម្រុញវិស័យវិនិយោគ និងក្រុមហ៊ុនកូរ៉េ ឱ្យមកកាន់កម្ពុជាឱ្យតែច្រើនថែមទៀត ៕






