អគ្គនាយកERA Cambodiaពង្រឹងការបំពាក់បំប៉នបុគ្គលិកដើម្បីជម្រុញទីផ្សារខុនដូ

0

ដោយៈ និស្ស័យ

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន អង្គា បានធ្វើការបណ្តុះបណ្តាល ក្រុមបុគ្គលិកឆ្នើមរបស់ខ្លួន ដើម្បីជម្រុញទីផ្សារខុនដូនៅកម្ពុជា។

យោងតាមផេកផ្លូវការរបស់ក្រុមហ៊ុននេះ បានសរសេរថា វគ្គបណ្តុះបណ្តាលពិសេស  Power Monday ដែលបានប្រព្រឹត្តឡើង នៅការិយាល័យកណ្តាលផ្ទាល់របស់ ERA Cambodia

ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ យើងមានកិតិ្តយសលោកអគ្គនាយកខន គង្គា ឡើងចែករំលែកយ៉ាងលំអិត និងក្បោះក្បាយអំពីប្រធានបទដ៏សំខាន់មួយ ទៅដល់ភ្នាក់ងារគ្រប់រូបអោយបានសិក្សាស្វែងយល់។

លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី១៥ កក្កដាថា នេះជាការបណ្តុះបណ្តាលផ្ទៃក្នុងរបស់យើង ដែលបានធ្វើឡើងជាប្រចាំជាមួយភ្នាក់ងារលក់របស់យើង ដើម្បីឲ្យពួកគាត់យល់ក្នុងស្ថានភាពបែបនេះ ពួកគាត់ត្រូវធ្វើដូចម្តេចសម្រាប់ខ្លួនឯង អតិថិជន និងក្រុមការងាររបស់គាត់។

លោកបន្តថាស្ថានភាពទីផ្សារមានការទិញ លក់មួយៗ មិនស្ងាត់ខ្លាំងនោះទេ ដោយស្ថានភាពនេះអ្វីៗមានភាពប្រសើរ បើធៀបនឹងឆ្នាំ២០២៣កន្លងមក។ លោកបន្តថាយើងពិតជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីរង់ចាំទីផ្សារនេះកាន់តែមានភាពប្រសើរឡើង

LEAVE A REPLY

Please enter your comment!
Please enter your name here