កម្ពុជា​ចាប់ផ្តើម​វិវឌ្ឍន៍​ខ្លួន​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​

0

​ដោយ ​វុត្ថា

​ភ្នំពេញ​៖​ ​កម្ពុជា​ ​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ​និង​កិច្ច​ព្រមព្រៀង​សហ​ហិរញ្ញប្បទាន​រវាង​ ​UNDP​ ​ជាមួយ​ក្រុមហ៊ុន​ ​Shenzhen​ ​4PX​ ​Express​ ​Co​.​,​ ​Ltd​ ​លើ​គម្រោង​ ​«​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​៖​ ​រួមគ្នា​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​»​ ​នៅ​ថ្ងៃទី​ ​១៩​ ​ខែ​មី​នា​ស្អែ​នេះ​។​ ​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ដែល​ទទួល​បាន​នៅ​ថ្ងៃទី​ ​១៨​ ​ខែមីនា​ ​នេះ​បាន​ឲ្យដឹង​ថា​ ​កម្ពុជា​ ​មាន​សក្តា​នុ​ពល​ក្នុង​ការ​ទាក់ទាញ​ប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រពន្ធ​អេ​ឡិក​ត្រូ​និក​ ​(​e​-​commerce​)​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ ​និង​បង្កើន​ប្រសិទ្ធិ​ភាព​ដល់​អតិថិជន​ ​អ្នករក​រាយ​ ​ទីផ្សារ​ ​និង​ការ​ទទួល​ព័ត៌មាន​ពាណិជ្ជកម្ម​។​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិក​ត្រូ​និក​មាន​អត្ថ​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ព្រមទាំង​មាន​សក្តា​នុ​ពល​ក្នុង​ការ​ជួយ​លើកកម្ពស់​ទីផ្សារ​ក្នុង​ស្រុក​ផង​ដែរ​។​

​ប្រភព​ដដែល​បន្ត​ថា​ ​ជាឧទាហរណ៍​ ​សេដ្ឋកិច្ច​ឌីជីថល​ ​បាន​កំពុង​នឹង​ប្រែក្លាយ​កម្ពុជា​តាមរយៈ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​បញ្ជាទិញ​អាហារ​ទូទាត់​ថ្លៃ​ទំនិញ​ ​ហៅ​រ៉ឺម៉ក​កង់​បី​ ​(​Tuk​ ​Tuk​)​កក់​សណ្ឋាគារ​ ​ឬ​ទិញ​សម្លៀកបំពាក់​ពី​តាម​ហាង​ជាដើម​។​ ​សេវា​ទាំងនេះ​ ​បាន​ជួយ​សម្រួល​ដល់​ទំនាក់ទំនង​រវាង​អតិថិជន​ ​និង​ប្រកប​អាជីវកម្ម​តាម​ប្រពន្ធ​អន​ឡាញ​។​ ​ប្រការ​នេះ​នាំឲ្យមាន​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ ​ដែល​អាច​រក្សា​បាន​នូវ​ផលិតភាព​សេដ្ឋកិច្ច​ក្នុង​កម្រិត​មួយ​ខ្ពស់​។​

​ដូច្នេះ​ ​UNDP​ ​និង​ក្រុមហ៊ុន​ ​Shenzhen​ ​4PX​ ​Express​ ​នឹង​សម្ពោធ​គម្រោង​រួមគ្នា​មួយ​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​បើកទ្វារ​កាន់តែ​ទូលាយ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ទទួល​បាន​ឪ​កាស​រីកចម្រើន​ ​និង​ទទួល​បានការ​ទទួលស្គាល់​ក្នុង​ទីផ្សារ​សកល​។​
​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ​និង​កិច្ច​ព្រមព្រៀង​សហ​រិញ្​ញប្ប​ទាន​ ​នឹង​ត្រូវ​ចូលរួម​ដោយ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្ត្រី​ ​និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជ​ញ្ជូហ​ ​លោកស្រី​ ​Eva​ ​Nguyen​ ​Binh​ ​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ ​Wang​ ​Wentian​ ​អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ ​Yue​ ​(​KEVIN​)​Li​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Shenzhen​ ​4PX​ ​Express​ ​និង​លោក​ ​Nick​ ​Beresford​ ​អ្នកតំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​នៅ​កម្ពុជា​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here