កម្ពុជា​-​ឥណ្ឌា​រធ្វើ​កិច្ច​​សហប្រតិបត្តិ​ការ​​ក្នុង​​វិស័យ​គមនាគមន៍​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖​ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រសួង​គមនាគមន៍​ ​សាធារណរដ្ឋ​ឥណ្ឌា​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​ការ​ធ្វើ​ ​“​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​គមនាគមន៍​”​។​

​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី១៨​ ​ខែមីនា​ ​ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ​លោក​ ​សុខ​ ​ពុទ្ធិ​វុធ​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​បាន​ឲ្យដឹង​ថា​ ​អនុស្សរណៈ​យោគយល់​គ្នា​ដែល​យើង​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ ​គឺជា​ការ​បោះជំហាន​ថ្មី​មួយទៀត​លើ​កិច្ច​សហប្រតិបត្តិ​ការ​របស់​ប្រទេស​យើង​ទាំងពីរ​លើ​វិស័យ​ទូរគមនាគមន៍​ ​បន្ថែម​លើ​កិច្ច​សហប្រតិបត្តិ​ការដែល​យើង​មាន​នា​ពេល​កន្លងមក​ ​ដើម្បី​ទាញ​នូវ​សក្តា​នុ​ពល​នៃ​ការ​រីកចម្រើន​ឈានមុខ​គេ​មួយ​លើ​វិស័យ​នេះ​របស់​សាធារណរដ្ឋ​ឥណ្ឌា​ ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ ​សុខ​ ​ពុទ្ធិ​វុធ​ ​បាន​វាយតម្លៃ​ខ្ពស់​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​សាធារណរដ្ឋ​ឥណ្ឌា​នា​ពេល​កន្លងមក​ ​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​មជ្ឈ​មណ្ឌល​ឧត្តមា​នុ​វត្តន៍​ ​និង​ការសិក្សា​លើ​ ​“​ភូមិ​ឌីជីថល​”​។​

​រដ្ឋាភិបាល​ឥណ្ឌា​ ​បាន​សន្យា​កាលពី​ការ​ពិព័រណ៍​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ឥណ្ឌា​-​អាស៊ាន​ ​(​India​-​ASEAN​ ​ICT​ ​Expo​)​ ​ដែល​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃទី២៧​ ​ដល់​ថ្ងៃទី២៨​ ​ខែកញ្ញា​ ​ឆ្នាំ២០១៨​ ​នៅ​ទីក្រុង​ហាណូយ​ ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ថា​ ​ខ្លួន​បាន​ត្រៀម​ក្នុង​ការ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ ​CLMV​ ​និង​អាស៊ាន​ ​ទាំង​ផ្នែក​បច្ចេកទេស​ ​និង​ឥណទាន​ ​ដើម្បី​ជ​ម្រុ​ញកា​រត​ភ្ជាប់​ឌីជីថល​នៅក្នុង​តំបន់​។​

​លោក​ ​Manoj​ ​Sinha​ ​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ឥណ្ឌា​ធ្លាប់បាន​លើកឡើង​ថា​ ​រដ្ឋាភិបាល​ឥណ្ឌា​មានបំណង​ចង់​ធ្វើជា​ដៃគូ​ ​ជាមួយ​អាស៊ាន​ក្នុង​ការ​តភ្ជាប់​ឌីជីថល​ ​រវាង​អាស៊ាន​និង​ឥណ្ឌា​ ​ដែល​មាន​ដូចជា​ ​ការ​តភ្ជាប់​អ៊ីនធឺណិត​ល្បឿន​លឿន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​និង​ការ​តភ្ជាប់​អ៊ីនធឺណិត​ល្បឿន​លឿន​រវាង​បណ្តា​ប្រទេស​អាស៊ាន​ជាមួយនឹង​ប្រទេស​ឥណ្ឌា​។​

​លោក​ ​Manoj​ ​Sinha​ ​បាន​បន្ថែម​ឲ្យដឹង​ថា​ ​ការ​តភ្ជាប់​នេះ​មាន​សារៈសំខាន់​ណាស់​ ​សម្រាប់​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​របស់​អាស៊ាន​ ​និង​ឥណ្ឌា​ ​ហើយ​ឥណ្ឌា​នឹង​ជួយ​ដល់​បណ្តា​ប្រទេស​អាស៊ាន​ ​នូវ​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ​និង​ឥណទាន​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​នៃ​ការ​តភ្ជាប់​នេះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here