ដោយៈ និស្ស័យ
ប៉េកាំងៈ នៅថ្ងៃទី ៧ ខែសីហា “តារាងពិន្ទុ”នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ត្រូវបានប្រកាសជាសាធារណៈ ដោយទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញ មានទឹកប្រាក់ចំនួន២៤,៨៣ ទ្រីលានយន់ប្រាក់ចិន។
ទំហំនេះបានកើនឡើង៦,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ហើយទំហំពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន បានបំបែកកំណត់ត្រាថ្មី បើធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ។
-->
ក្នុងបរិបទបច្ចុប្បន្ន ដែលភូមិសាស្ត្រនយោបាយមានហានិភ័យខ្ពស់បង្គួរ និងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល បានរងការរំខាន សមិទ្ធផលគួរឱ្យកត់សម្គាល់នេះគឺ ទទួលបានដោយមិនងាយទេ។
ប្រការដែលគួរឱ្យកត់សំគាល់បង្ហាញថា ក្នុងរយៈពេល៧ ខែដំបូងឆ្នាំនេះ ការនាំចេញផលិតផលគ្រឿងយន្ត និងអេឡិចត្រូនិករបស់ចិន ដូចជា បរិក្ខារដោះស្រាយទិន្នន័យ ស្វ័យប្រវត្តិ និងគ្រឿងបន្លាស់ សៀគ្វី រួមបញ្ចូលគ្នានិងរថយន្តជាដើមបានកើនឡើង៨,៣ភាគរយ ដែលមានសមាមាត្រត្រូវជាជិត៦០ភាគរយនៃទំហំនាំចេញសរុប។
ប្រការនេះបានបង្ហាញឱ្យឃើញថា រចនាសម្ព័ន្ធនៃពាណិជ្ជកម្មរបស់ចិន ត្រូវបានកែលម្អរជាបន្តបន្ទាប់ ហើយកម្លាំងរស់រវើកខាងការច្នៃប្រឌិតថ្មី បានបញ្ចេញថែមមួយកម្រិតទៀត។
ពាណិជ្ជកម្មជាមួយបរទេស ជាកត្តាដ៏សំខាន់សម្រាប់វាយតម្លៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ។ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន មានភាពនឹងនរនិងនិន្នាការល្អ វាមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពធន់ និងភាពរស់រវើកនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវផលប្រយោជន៍ កាន់តែច្រើនដល់ពិភពលោកផងដែរ។
តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Yonhap កូរ៉េខាងត្បូង នាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ក្រោមការជំរុញពីការនាំចេញវត្ថុពាក់កណ្តាលចម្លង ការនាំចេញទៅកាន់ប្រទេសចិន របស់កូរ៉េខាងត្បូង បានកើនឡើងយ៉ាងខ្លាំងក្នុងខែកក្កដា ឆ្នាំនេះដែលធ្វើឱ្យប្រទេសចិន បានក្លាយជាប្រទេសនាំចេញដ៏ធំបំផុតរបស់កូរ៉េខាងត្បូងម្តងទៀត។
សារព័ត៌មានCNBCដ៏មានឥទ្ឋិពលរបស់អាមេរិក បានវាយតម្លៃថា “សមិទ្ធផលដែលប្រទេសចិន ទទួលបានក្នុងការនាំចូលនៅខែកក្កដាឆ្នាំនេះ បានលើសពីការប៉ាន់ប្រមាណ”។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី តាមលក្ខខណ្ឌរបស់ខ្លួន ដែលនាំមកនូវកម្លាំងចលករថ្មី ខាងការអភិវឌ្ឍដល់ពិភពលោក។
សហគ្រាសចិន បានផ្តល់ផលិតផល និងសេវាកម្មប្រកបដោយគុណភាពល្អ ដល់ពិភពលោក តាមរយៈការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគុណជាច្រើន ឧត្តមភាពខាងខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្ម ដ៏ពេញលេញនិងសមត្ថភាពផលិតកម្មដ៏ខ្លាំងក្លា ។
ប្រសិនបើមើលពីចក្ខុវិស័យវែងឆ្ងាយ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានដើរតួនាទីជាវិជ្ជមាន ក្នុងការគាំពារស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្មសកល ។
បើគិតចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៨ មក គិតជាមធ្យមក្នុងមួយឆ្នាំៗ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានកើនឡើង១,៦ទ្រីលានយន់ ដែលមានតម្លៃណាស់ សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលមានតម្រូវការស្តារឡើងវិញជាបន្ទាន់។
គិតមកទល់ចុងខែកក្កដា ឆ្នាំ ២០២៤ រថភ្លើងចិន-អឺរ៉ុបបានបើកបរសរុបលើសពី១ម៉ឺនជើងក្នុងឆ្នាំនេះ ដែលបានក្លាយជាក្រុមដឹកជញ្ជូនដែកថែប ក្នុងការធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូសហគ្រិនចិន ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ។ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មរបស់អាមេរិក រំពឹងជាទូទៅថា អាចបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនដោយសម្គាល់ឃើញថា ពាណិជ្ជកម្មជាមួយបរទេស មិនត្រូវរងផលប៉ះពាល់ពីភូមិសាស្រ្តនយោបាយនោះទេ។
ប្រឈមមុខនឹងការការពារនិយម ដែលមានភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការបើកទូលាយ ចំពោះអន្តរជាតិនិង”ការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ”ដើម្បីជំរុញពាណិជ្ជកម្មសកល ឱ្យទទួលការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងភាពរឹងមាំ ។
បច្ចុប្បន្ននេះ កាលានុវត្តភាព ដែលបានមកពីការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយកំពុងលេចចេញជាសន្សឹមៗ ។ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ បានធ្វើការរៀបចំចាត់ចែងពិសេស ចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ នៃប្រព័ន្ធរពាណិជ្ជកម្មជាមួយបរទេស ។ វិធានការទាំងនេះ នឹងបំពេញបន្ថែមកម្លាំងចលករ យ៉ាងខ្លាំងក្លាសម្រាប់ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។
នាពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានអន្តរជាតិជាច្រើនដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើន នៃសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ លើសពី៥ភាគរយដែលបង្ហាញឱ្យឃើញថា ប្រទេសចិននៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចសកលដដែល ។
ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយ ចំពោះអន្តរជាតិជាបន្តបន្ទាប់ បន្តពង្រឹងមូលដ្ឋានគ្រឹះ នៃសេដ្ឋកិច្ចដែលបន្តកើនឡើង និងឆ្ពោះទៅរកភាពល្អប្រសើរ ដើម្បីបន្តនាំមកនូវភាគលាភកាន់តែច្រើន ដល់ពិភពលោក តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងពាណិជ្ជកម្មជាមួយបរទេសដែលមានភាពធន់យ៉ាងខ្លាំងក្លា៕
