អាជ្ញាធរខេត្តកោះកុង និង គ អ ឆ កចុះសិក្សានិងពិនិត្យទីតាំងគំរោងអភិវឌ្ឈន៍ប្លង់ឆ្នេរសមុទ្រ

0

ដោយៈ គង់ សូរិយា

កោះកុងៈ លោក អន សុធារិទ្ធ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារខេត្ត ស្វាគមន៍ក្រុមការងារគណៈកម្មាធិការឆ្នេរ (គ អ ឆ ក) ថ្នាក់ជាតិ ដែលបានដឹកនាំបេក្ខជន និងវិស្វករស្ថាបត្យកម្ម រចនាគម្រោងប្លង់តាមឆ្នេរសមុទ្រចំនួន៣៩ក្រុម ចុះសិក្សា និងពិនិត្យទីតាំងគម្រោងរចនាប្លង់ឆ្នេរសមុទ្រ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុងផងនោះ លោកអន សុធារិទ្ឋ។

វិញ្ញាសារទី៤ ខេត្តកោះកុង ការរចនាគម្រោងប្លង់តាមបណ្តោយឆ្នេរសមុទ្រ ដោយគិតចាប់ពីឆ្នេរកោងកាង ពាមក្រ​សោប រហូតដល់ព្រែកកោះយ៉ និងមួយផ្នែកទៀតចាប់ពីឆ្នេរប៉ាក់ខ្លង រហូតដល់ព្រែកកោះប៉ោ ដែលជា ប្រភេទឆ្នេរកម្សាន្ត និងឆ្នេរខ្សាច់កម្សាន្ត មានប្រវែងឆ្នេរសរុបប្រមាណ១៤,៥៩៨ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ សង្កាត់ស្ទឹងវែង នៃក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ឃុំពាមក្រសោបនៃស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ខេត្តកោះកុងមានឆ្នេរដ៏ស្រស់ស្អាត និងបានចូលជាសមា​ជិកក្លឹបឆ្នេរស្អាតជាងគេនៅលើពិភពលោក ដូចបណ្តាខេត្តជាប់តំបន់ឆ្នេរចំនួន៣ទៀត រួមមាន ខេត្តព្រះសីហនុ កំពត និងខេត្តកែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here