ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា បានដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសពិសេស ចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅខេត្តតាកែវ និងខេត្តកែប។
ជាប្រធានក្រុមការងារបច្ចេកទេសពិសេស ទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោផងនោះ លោកប៉េង ពោធ៍នាបានចុះពិនិត្យទីតាំង នៅប្រឡាយ១៥ (ដោយជិះអូប័រ) នៅស្រុកអង្គបូរី ខេត្តតាកែវ និងនៅថ្ងៃស្អែក ទី១៣ ខែសីហា ឆ្នាំ២០២៤។