ដោយៈ គង់ សូរិយា
ព្រះសីហនុៈ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំ បង្កើតរោងចក្រផលិតឧបករណ៍ដៃ និងគ្រឿងប្រើប្រាស់ទូទៅរបស់ក្រុមហ៊ុន ខេនវែល អិមអេហ្វូជី (ខេមបូឌា) ឯ.ក។
ទីតាំងរបស់ក្រុមហ៊ុន ចង់វិនិយោគស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ក្រុមហ៊ុន ខេនវែល អិមអេហ្វូជី (ខេមបូឌា) ឯ.ក មានទីតាំងនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដែលបានស្នើសុំធ្វើការវិនិយោគ បង្កើតរោងចក្រផលិតឧបករណ៍សុវត្ថិភាពសម្រាប់ឃ្លាំង និងការដ្ឋានឧបករណ៍ដៃ គ្រឿងប្រើប្រាស់ទូទៅ ដែលមានទុនចុះបញ្ជី១លានដុល្លាអាមេរិក ជាភាគហ៊ុនបរទេស១០០ភាគរយ ទុនវិនិយោគ១.៧៤២.០០០ដុល្លាអាមេរិក លើទំហំផ្ទៃដីអគារ២.៨០០ម៉ែត្រការ៉េ ដែលបានស្នើសុំវិនិយោគ មកអនុគណៈកម្មាធិការវិនិយោគ ខេត្តព្រះសីហនុ ដែលមានទុនក្រោម៥លានដុល្លាអាមេរិក៕