ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកនេត្រ ភ័ក្រ្តា បានបង្ហាញនូវការគាំទ្រ ដល់ការរៀបចំបណ្តុះបណ្តាលអ្នកជំនាញសរសរព័ត៌មានផ្នែកសេដ្ឋកិច្ចឲ្យបានច្រើន។
លោកមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច និងចំណេះដឹងទាក់ទងនឹងសេវាកម្មពន្ឋដា ដែលរៀបចំឡើង ដោយសមាគមសហគ្រិនសារព័ត៌មាន សេដ្ឋកិច្ចកម្ពុជា(CEMEA )និងសមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា(CTAFA)នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ សីហានេះ។
-->
លោកនេត្រ ភ័ត្រាបានបង្ហាញការគាំទ្រ និងជម្រុញឲ្យសមាគមទាំងពីរៀបចំវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ចបន្តទៀត ដោយក្រសួងនឹងផ្តល់ការគាំទ្រជាស្មារតី និងសាលបណ្តុះបណ្តាលនៅទីស្តីការរបស់ក្រសួង។
ក្នុងឱកាសនោះលោករដ្ឋមន្រ្តីបានលើកឡើងពីបរិបទកម្ពុជា ពិសេសសេដស្ឋកិច្ច និងស្ថានភាពសង្គមកម្ពុជាចាប់តាំងពីក្រោយុថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ដល់សម័យរដ្ឋកម្ពុជា សម័យព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ឋសាស្រ្តត្រីកោណ យុទ្ឋសាស្រ្តចតុកោណទាំងបួនដំណាក់កាល ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងយុទ្ឋសាស្រ្តបញ្ចកោណ ដែលនឹងមានរយៈពេល២៥ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកម្ពុជា អាចធ្វើដំណើរឆ្ពោះទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
វគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃពេញនេះ មានការអញ្ជើញចូលរួម ពីអ្នកសារព័ត៌មានជាង៥០ស្ថាប័ន នៅរាជធានីភ្នំពេញ និងមកពីបណ្តារាជធានី ខេត្តមួយចំនួន។
លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា សមាគមបង្កើតឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឲ្យបានទូលំទូលាយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបន្តថា “សមាគមចង់ផ្សព្វផ្សាយពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ពីព័ត៌មានសេដ្ឋកិច្ច ពីព័ត៌មានមានលក្ខណៈអប់រំ និងស្ថាបនាដល់សង្គមជាតិ ដើម្បីកាត់បន្ថយព័ត៌មានកន្លែងក្លាយ និងព័ត៌មានមិនផ្តល់តម្លៃដល់សង្គម”។
ជាមួយគ្នានេះ លោកអ៊ុំ សារ៉ាវុធប្រធានសមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា បានមានប្រសាសន៍ទាក់ទងនឹងចំណេះដឹងផ្នែកព័ន្ឋដា ដោយលោកបានចាត់ទុកដា សេវាកម្មពន្ឋដាបានដើរតូនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា និងជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប ពិសេសម្ចាស់អាជីវកម្មនានា ត្រូវស្វែងយល់ពីសេវាកម្មពន្ឋដាឲ្យបានច្បាស់ ដើម្បីចៀសវាងកាផាកពិន័យណាមួយ។
លោកបន្តថា “ពន្ឋដាមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ច និងអ្នកចង់បើកក្រុមហ៊ុន គួរតែស្វែងយល់ឲ្យបានច្បាស់លាស់ពីកាតព្វកិច្ចផ្នែកពន្ឋ ដើម្បីបញ្ចៀសបាននូវការផាកពិន័យ និងមិនបានបង់ពន្ឋត្រឹមត្រូវ ព្រោះការមិនបានបំពេញកាតព្វកិច្ចពន្ឋដា អាចមានទោសឧក្រិដ្ឋ”៕
