គំរោងអភិវឌ្ឍន៍ធំៗចំនួន២នៅភូមិភាគឦសាន្តកំពុងសម្រេចវឌ្ឍនភាពប្រសើរ

0

ដោយៈ ស៊ីវ ម៉េង

ឦសាន្តៈ គំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ខកម្រិតជាតិចំនួន២ នៅតំបន់ភូមិភាគឦសាន្ត បាននិងកំពុងឆ្ពោះទៅមុខយ៉ាងប្រសើរ។

យោងតាមការបង្ហោះលើបណ្តាញ ទំនាក់ទំនងសង្គម របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៨ សីហាបានបង្ហាញថា គំរោងទាំងនោះរួមមាន ផ្លូវជាតិលេខ៧៦ មានប្រវែងផ្លូវសរុប ៦០,៧៣គីឡូម៉ែត្រ ជាប្រភេទផ្លូវ ​ កម្រាលកៅស៊ូ DBST ។

ផ្លួវនេះចាប់ផ្តើមពីចំណុច គីឡូម៉ែត្រលេខ២៣៤+៤២០ ព្រំប្រទល់ ខេត្ត​មណ្ឌលគិរី និង ខេត្តរតនគិរី)  ឃុំជ័យឧត្តម  ស្រុកលំផាត់ ខេត្តរតនគិរី ។ ចំណុចបញ្ចប់នៃផ្លូវនេះ ស្ថិតនៅគីឡូម៉ែត្រលេខ២៩៥+១៥០ (បំបែកផ្លូវជាតិលេខ៧៨ ត្រង់គីឡូម៉ែត្រលេខ១២២+៧០០) ស្ថិតនៅភូមិតាអងកាតេ  ឃុំតាអង  ស្រុកកូនមុំ ខេត្តរតនគិរី។

សមិទ្ធផលនេះ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។

ចំណែកគម្រោងទី២ គឺការស្ថាបនាស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ (ផ្លូវជាតិលេខ៦០B)។

ស្ពាននេះ ចាប់ផ្ដើមពី PK76+120 ព្រំប្រទល់ខេត្តកំពង់ធំ ដល់ PK117+790 រង្វង់មូលខ្លាស្ទុះ (ផជ៧.គ.ម៣៣១+២៥០) ។ ស្ណាននិងផ្លូវនេះ មានប្រវែង៤១,៦៧គីឡូម៉េត្រ  កម្រាលកៅស៊ូAC។

គំរោងនេះ បានចាប់ផ្ដើមស្ដារឡើងវិញ​៖ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

គិតរហូតមកទល់ពេលនេះ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ សម្រេចបាន៤៤,៣១ភាគរយ។

គម្រោងសាងសង់ស្ពាន និងផ្លូវនេះ នឹងផ្តល់អត្ថប្រយោ​ជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here