ដោយ នៅ វឌ្ឈនា
ភ្នំពេញ៖ រដ្ឋាភិបាលចិនគ្រោងសាងសង់ រោងចក្រទាញយកប្រភពថាមពលអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងខ្យល់នៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាស្របតាមតម្រូវការ។
លោក Kong Xuanyou អនុរដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងនៅក្នុងជំនួបជាមួយ លោក ហោណាំហុង ឧបនាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព កាលពីថ្ងៃទី២១ មីនា ឆ្នាំ២០១៩ម្សិលមិញនេះថា វារីអគ្គិសនីដែលចិនបានសាងសង់នៅកម្ពុជា នឹងធ្វើឡើងនៅ ខេត្ដកោះកុង អាចនឹងមានបញ្ហាដោយសារខ្វះខាតទឹក បន្ទាប់ពីកម្ពុជាមានការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកម្ពុជាមការខ្វះទឹកផលិតអគ្គិសនីប្រើប្រាស់មិនគ្រប់គ្រាន់។






