កម្ពុជា​ចាប់​យក​ឧស្សាហកម្ម​ទី៤​ ដើម្បី​ប្រែក្លាយ​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​

1

ដោយវុត្ថា

ហាន់​ណូយ​៖ អនុប្រធាន​ទី២​ នៃ​រដ្ឋសភា​ បាន​មានប្រសាសន៍​ថា​ ក្នុងរយៈពេល​ជាង​ ២ ទសវត្ស​ចុងក្រោយ​នេះ​ ជា​មួយ​នឹង​សិ្ថរ​ភាព​នយោបាយ​ និង​សិ្ថរ​ភាព​សេដ្ឋកិច្ច​, កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​ជាមធ្យម​ ៧,៧​% ក្នុង​មួយឆ្នាំ​ ហើយ​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​ដែល​មាន​ចំណូល​កម្រិតទាប​ ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប​ កាលពី​ឆ្នាំ​ ២០១៥​ នឹង​ឈាន​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ ២០៣០​។

លោកស្រី​ ឃួន​ សុ​ដា​រី​ អនុប្រធាន​ទី២​ នៃ​រដ្ឋសភា​បាន​ថ្លែង​ នៅក្នុង​ពេល​ជំនួប​ពិភាក្សា​ស្វែងយល់​ពី​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​ ជាមួយ​ លោក​ ប៊ួយ​ ថេ​ ហ្សូយ​ អនុរដ្ឋ​មន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​វៀតណាម​ នៅ​សួន​វិទ្យាសាស្រ្ត​ជាន់ខ្ពស់​ Hoa​ Lac​ Hi​-tech​ Park​ នៅ​ទីក្រុង​ហាណូយ​ កាលពី​ថ្ងៃទី​ ២៤​ ខែមីនា​ ឆ្នាំ២០១៩​ ថា​ មិន​ត្រឹមតែ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នា​ពេលនេះ​ កម្ពុជា​ក៏បាន​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ ​ជា​ការ​កត់សម្គាល់​ គឺ​ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ជា​ស្នូល​ ទៅជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម​ និង​សេវាកម្ម​ ដោយ​ប្រើប្រាស់​វិទ្យាសាស្រ្ត​ទំនើប​ ព្រោះ​នេះ​ជា​កម្លាំង​ជំរុញ​ដ៏​ខ្លាំង​ក្នុង​ការ​ពន្លឿន​កំ​ណើន​សេ​ដ្ច​កិច្ច​។

ជា​ការពិត​ណាស់​សមិទ្ធផល​ និង​មហិ​ច្ច​តា​ដ៏​ធំធេង​ខាងលើ​នេះ​ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​ ឈ្នះ​ ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ និង​ជានា​យក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ដែល​ថ្មី​ៗនេះ​ ក្រ​សួង​សេ​ដ្ច​កិច្ច​កំពុង​កំណត់​ទិសដៅ​ និង​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​។

លោកស្រី​ ឃួន​ សុ​ដា​រី​ បាន​មានប្រសាសន៍​បន្ថែម​ថា​ ក្នុងនាម​ជា​អ្នកតំណាង​រាស្រ្ត​ ដែល​ជា​តួនាទី​មួយ​ដ៏​សំខាន់​ ក៏ដូចជា​ក្នុងនាម​ ជាស​មា​ជិ​ករ​ដ្ឋ​សភា​ គឺ​យើង​ទាំងអស់គ្នា​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ចំណុច​វិជ្ជមាន​នៃ​ការ​វិវត្ត​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា​ ព្រមទាំង​ត្រៀម​រាល់​បណ្តា​ការ​គិតគូរ​ផ្នែក​ផ្លូវច្បាប់​ ដើម្បី​ធ្វើ​យ៉ាងណា​ទប់ទល់​នូវ​បញ្ហា​ឧក្រិដ្ឋ​កម្ម​ព័ត៌មាន​វិទ្យា​ (Cyber​ Crime​)។

លោក​ ប៊ួយ​ ថេ​ ហ្សូយ​ អនុរដ្ឋ​មន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​ បាន​មានប្រសាសន៍​ឆ្លើយតប​ថា​ វៀតណាម​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​សហ​ការណ៍​បន្ត​ទៀត​លើ​វិស័យ​វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​លើ​វិស័យ​នេះ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​បន្ថែម​ទៀត​។

ចំណែក​ឯ គណៈកម្មការ​ជំនាញ​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​នៃ​រដ្ឋសភា​វៀតណាម​ ក៏បាន​ប្តេជ្ញា​ចិត្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​នីតិកម្ម​លើ​ការគ្រប់គ្រង​ និង​ទប់ស្កាត់​បទល្មើស​ប្រព័ន្ធ​បច្ចេកវិទ្យា​។រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៦​ នៃ​រដ្ឋសភា​ បាន​ចាត់ទុក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ ជា​វិស័យ​អាទិភាព​យ៉ាង​សំខាន់​បំផុត​មួយ​ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ ដូចដែល​មានកំណត់​ក្នុង​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​។

លោ​កឃួន​ សុ​ដា​រី​ សង្ឃឹមថា​ ឈរ​លើ​ស្មារតី​សាមគ្គីភាព​ មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​គ្រប់ជ្រុងជ្រោយ​យូរអង្វែង​រវាង​កម្ពុជា​-វៀតណាម​លើ​គ្រប់​វិស័យ​ តាមរយៈ​ការ​យកចិត្ត​ទុកដាក់​ និង​ជួយ​ចែករំលែក​នូវ​បទពិសោធន៍​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប​ នឹង​បម្រើ​បាន​នូវ​បុព្វហេតុ​ក្នុង​ការ​ជំរុញ​កំណើន​ការអភិវឌ្ឍន៍​នៃ​ប្រទេស​ទាំងពីរ​៕

1 COMMENT

  1. […] post កម្ពុជា​ចាប់​យក​ឧស្សាហកម្ម​ទី៤​ ដើ… appeared first on PROPERTY AREA […]

LEAVE A REPLY

Please enter your comment!
Please enter your name here